CamNews

ព័ត៌មានអន្តរជាតិ 

រញ្ជួយដីកម្លាំង៥,៨រិចទ័រទាំងព្រលឹមនៅប៊ុលហ្គារី

គ្រោះរញ្ជួយដីមួយដែលមានកម្លាំង ៥,៨រិចទ័រ បានកើតឡើងនៅរដ្ឋធានី Sofia របស់ ប៊ុលហ្គារី
កាលពីព្រឹកព្រលឹមថ្ងៃទី ២២នេះ ប៉ុន្ដែបច្ចុប្បន្ន មិនទាន់មានរបាយការណ៍ណាមួយស្ដីពីការខូច
ខាត ឬបាត់បង់ជីវិតនៅឡើយ។

ចំណុចកណ្ដាលនៃរញ្ជួយដីកម្លាំង៥,៨រិចទ័រនៅប៊ុលហ្គារី

មន្ទីរត្រួតពិនិត្យរញ្ជួយដីអាមេរិក(USGS) បានអោយដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើង
កាលពីវេលាម៉ោង ៣រំលងអាធ្រាត្រ ម៉ោងក្នុងស្រុក(ម៉ោង ៦នៅភ្នំពេញ)។ ចំណុចកណ្ដាលនៃ
ការរញ្ជួយដីនេះ ស្ថិតនៅភាពលិចរដ្ឋធានី Soria ចម្ងាយ ២៥គម និងមានជម្រៅ ៩,១គីឡូម៉ែត្រ
ក្រោមដី។

ប្រជាជននៅក្រុង Sofia បានអោយដឹងថា គេអាចដឹងបាននូវការរញ្ជួយញាប់ញ័រនៅក្នុងទីក្រុង
ហើយប្រព័ន្ធអ៊ីនធើរណែតក៏ត្រូវដាច់មួយរយៈដោយសាររញ្ជួយដីនេះ។ ប៉ុន្ដែបច្ចុប្បន្ន មិនទាន់
មានរបាយការណ៍ណាមួយស្ដីពីការខូចខាត ឬបាត់បង់ជីវិតនៅឡើយ។

គួររំឭកថា កាលពីថ្ងៃទី ២០ឧសភាកន្លងទៅ មានគ្រោះរញ្ជួយដីកម្លាំង ៦រិចទ័រ បានកើតឡើង
នៅឯភាគខាងលិចប្រទេសអ៊ីតាលី ក្បែរប្រទេស ប៊ុលហ្គារី បណ្ដាលអោយមនុស្ស ៦នាក់បាន
ស្លាប់ និងហេត្ថារចនាសម្ព័ន្ធចាស់ៗមួយចំនួនត្រូវខូចខាត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: earthquake disaster