ក្រុមហ៊ុន Sony នឹងដាក់លក់ PlayStation 4 ពណ៌មាសនៅសប្តាហ៍ក្រោយ គឺថ្ងៃទី 09 ខែមិថុនា។ បើតាមរូបភាពបែបធ្លាយនៃ PlayStation 4 យើងសង្កេតឃើញថាវាមានពីរម៉ូដែល គឺ ទំហំ 500GB ដែលមានតម្លៃ$249 និង ទំហំ 1TB ដែលមានតម្លៃ $299។
ស្របពេលដែលក្រុមហ៊ុន Nintendo កំពុងតែជម្រុញ Switch wave ហើយក្រុមហ៊ុន Microsoft កំពុងរៀបចំគម្រោង Scorpio វាគួរតែជាពេលវេលាល្អដែលក្រុមហ៊ុន Sony ដាក់បង្ហាញនូវ hardware របស់ខ្លួននារដូវក្តៅនេះ។
ប្រសិនបើអ្នកចង់ដឹងថាក្រុមហ៊ុន Sony មានផលិតផលអ្វីខ្លះសម្រាប់ឆ្នាំ 2017 នេះ លោកអ្នកអាចទស្សនាតាមរយៈ live stream ពី PlayStation E3 Media Showcase នៅថ្ងៃទី 12 ខែមិថុនា ៕
ប្រែសម្រួល ៖ High
ប្រភព ៖ BGR