បរទេស៖ ស្ករត្នោត មិនត្រឹមតែត្រូវបានគេយកទៅធ្វើជាអាហារ បង្អែម ឬនំ សម្រាប់បរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណប្រយោជន៍ចំពោះសុខ ភាពរបស់យើងទៀតផង ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍៤យ៉ាងទទួលបានពីស្ករត្នោត៖
១. ជួយដល់មុខងារខួរក្បាល
ស្ករត្នោត មានផ្ទុកនូវជាតិវីតាមីន និងសារធាតុរ៉ែ ដែលអាចជួយការពារពីការកើតជំងឺនានាបាន ។ លើសពីនេះទៅទៀត ស្ករត្នោតក៏មាននូវជាតិប៉ូតាស្យូម អាសូត ផូស្វ័រ ដែក និងស័ង្កសី ដែលសារធាតុទាំងនេះ អាចជួយធ្វើឲ្យប្រព័ន្ធភាព សុំារឹងមាំ និងជំនួយដល់មុខងារខួរក្បាលថែមទៀតផង ។
២. ផ្ដល់ផលល្អចំពោះសុខភាព
បើទោះបីស្ករត្នោតមានជាតិផ្អែម ដូចជាជាតិស្ករដទៃទៀតក៏ពិតមែន ប៉ុន្តែកម្រិតជាតិស្កររបស់វា គឺទាបជាងកម្រិតជាតិ ស្ករធម្មតា ដែលពិសារទៅអាចជួយផ្ដល់ផលល្អ ចំពោះសុខភាពអ្នកបាន ។
៣. កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម
ស្ករត្នោតត្រូវបានគេចាត់ទុកថា ជាអាហាររូបត្ថម្ភមួយប្រភេទ ដែលអាចជួយកាត់បន្ថយហានិភ័យនៃ ជំងឺទឹកនោមផ្អែមបាន ដោយសារការបរិភោគវា គឺមិនធ្វើឲ្យប៉ះពាល់ដល់ជាតិអាំងស៊ុយ លីននៅក្នុងខ្លួនរបស់អ្នកនោះទេ ។
៤. កាត់បន្ថយហានិភ័យជំងឺមហារីក
តាមការសិក្សាបានបង្ហាញឲ្យដឹងថា ស្ត្រីដែលប្រើស្ករត្នោតមកធ្វើជារបបអាហារ គឺមានអត្រានៃកើតជំងឺមហារីកទាប ជាងស្ត្រីមានរបបអាហារដោយប្រើស្ករធម្មតា ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល