Samsung បានធ្វើការបង្ហាញខ្លួនជាផ្លូវការនូវ smartphone Galaxy S4 Zoom Version ថ្មីមួយ
ទៀតដែលយកគំរូតាម S4 និងលេចធ្លោជាមួយ សមត្ថភាពកាមេរ៉ា។ មិនប្រើទំហំកាមេរ៉ា 13
megapixel ដូចនៅលើ S4 ទេ, S4 Zoom ត្រូវបានបំពាក់នូវ Lens ក្រាស់ជាង Lens ធម្មតា ដូច
មាននៅលើទូរស័ព្ទ ជាមួយសមត្ថភាព Optical Zoom 10X និងមានកំរិតពន្លឺ 16 megapixel ដូច
នៅលើម៉ាស៊ីនថតរូបជំនាញផងដែរ។
S4 Zoom មានរូបរាងខាងក្រៅ ដូចនឹងម៉ាស៊ីនថតរូបឆ្លាតវៃ Galaxy Camera ដោយវាមានរាងក្រាស់
បំពាក់នូវប៊ូតុងថតនៅជ្រុងខាងស្តាំ ជិតផ្នែកខាងក្រោម។ វាប្រើប្រាស់អំពូល Flash Xenon, Support
Features ថតរូបពិសេសៗមួយចំនួនដូចជា Zoom Ring, Photo Suggest និង Smart Mode...
ជាក់ស្តែង ផ្នែកខាងមុខនៃ S4 Zoom មានរាងដូចនឹង smartphone S4 Mini ក្នុងពេលដែលវាមានអេ
ក្រង់ទំហំ 4,3 inch ជាមួយកំរិតពន្លឺ qHD។ ក្រៅពីនេះ វានៅបំពាក់ chip dual core ល្បឿន1,5 Ghz,
មេម៉ូរីក្នុង 8 GB អាចបន្ថែមមេម៉ូរីក្រៅបាន, កាមេរ៉ាមុខមានទំហំ 1,9 MP, LTE, NFC, GLONASS,
ថ្ម 2300 mAh និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2 ជាមួយ TouchWiz។
តាម Engadget, Galaxy S4 Zoom នឹងមានមុខនៅអឺរ៉ុប នៅរដូវវិស្សមកាលនេះ។ តំលៃលក់ជា
ផ្លូវការ Samsung មិនទាន់ប្រាប់ឲ្យដឹងនៅឡើយទេ។ ប៉ុន្តែបើតាមប្រភពមួយចំនួន ផលិតផលនេះ
មានតំលៃប្រហែល 618 USD និងដាក់លក់នៅខែកក្កដា ខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ VE & TTE