CamNews

យល់ដឹង 

វិធី ដំាផ្កាឈូករ័ត្ន ឱ្យរីកលូតលាស់ និង មានផ្កាល្អ

ផ្កាឈូករ័ត្ន ជាប្រភេទរុក្ខជាតិ ដ៏សាមញ្ញមួយ ដែលមានផ្កា តូច ឬ ក៏ ធំ ពណ៌លឿង ទៅ
តាមប្រភេទពូជ របស់វា ហើយវា មានផ្កា នៅក្នុងរដូវក្តៅ។ ផ្កាឈូករ័ត្ន  គឺជាផ្កា  ដ៏ពេញ
និយមបំផុត ដោយសារតែ វាមានរូបរាង ដូចជា ព្រះអាទិត្យ កំពុងតែរះ។

ជាពិសេស  ផ្កាឈូករ័ត្ន  គឺងាយស្រួល ដំា ដែលលោកអ្នក  អាចស្វែងរកគ្រាប់  របស់វា
នៅក្នុងផ្សារ ឬ  ផ្សារទំនើប បាន។ ខាងក្រោមនេះ ជាវិធីងាយៗ សំរាប់ដាំ  ផ្កាឈូករ័ត្ន៖

១/ ជ្រើសរើស ប្រភេទ គ្រាប់ពូជ៖ គ្រាប់ពូជ ផ្កាឈូករ័ត្ន  មាន បីប្រភេទ ទី១៖ ពូជធំ,
ទី២៖ ពូជមធ្យម (ធំល្មម), ទី៣៖ ពូជតូច។ អ្នក អាចជ្រើសរើស  ទៅតាម  ចំណង់ចំនូល
ចិត្ត របស់លោកអ្នក។

២/ ទីកន្លែង៖ ត្រូវជ្រើសរើស  កន្លែង  ដែលមាន  កំដៅព្រះអាទិត្យខ្លាំង ចាប់​ ៦ ទៅ ៨
ម៉ោង ក្នុង ១ថ្ងៃ។

៣/ ជ្រើសរើសដី៖ ត្រូវជ្រើសរើសដី ដែលមានជីជាតិល្មម ទើបវា អាចលូតលាស់បាន
ល្អ។ ជៀសវាង   កុំដាំ   ជាមួយដីខ្សាច់  ឬ  ដីមាន  លាយដីខ្សាច់ឱ្យសោះ។ បន្ទាប់មក
យកគ្រាប់ផ្កាឈូករ័ត្ន ដាក់កប់ដី  ក្នុងជម្រៅ  ៩សង់ទីម៉ែត្រ (9cm) និង ដាំវា  ឱ្យឃ្លាតពី
គ្នា ចំងាយ ៩០សង់ទីម៉ែត្រ  (ប្រភេទពូជ ធំ), ៦០សង់ទីម៉ែត្រ  (ប្រភេទពូជ មធ្យម)  និង
៣០សង់ទីម៉ែត្រ (ប្រភេទពូជ តូច)។

សូម ធ្វើទៅតាមការណែនាំ ខាងលើនេះ លោកអ្នក នឹងទទួលបានផ្កាឈូករ័ត្ន  ដ៏ស្រស់
ស្អាត លំអរ នៅក្នុងគេដ្ឋាន៕

ដោយ៖ វណ្ណៈ
ប្រភព៖ wikihow


Tags: Lifestyle,  how to grow sunflowers