យប់មិញនេះ Chelsea ទទួលបាន ជោគជ័យ ទៀតហើយ ដែលធ្វើអោយ ក្រុមតោខៀវ បន្តឈរនៅ នៅលំដាប់ទី ១ ។
Chelsea បានធ្វើដំណើរ ទៅសួរសុខទុក ក្រុម Fullham ដល់ផ្ទះ ដែលធ្វើអោយ ក្រុមម្ចាស់ផ្ទះ វិលមុខ ខ្លាំងណាស់ ។ ក្នុងតង់ទី ១ ក្រុម Chelsea រាងពិបាក ធ្វើការ គ្រាន់បើដែរ ហើយមិនអាច រកគ្រាប់ បានឡើយ រហូតដល់ ចប់តង់ទី ១ ក្នុងលទ្ធផល ០ ទល់ ០ ។ ចូលមកដល់ តង់ទី ២ ចាប់ផ្តើម ស្ងាត់ បន្តិចមែន តែនៅនាទីទី ៥២ Andre Schurrle បានបំបែកពងមាន់ អោយ Chelsea បាននាំមុខក្រុម ម្ចាស់ផ្ទះ Fullham ។ Chelsea ប្រហែល ជាបាន រកឃើញ ចន្លោះប្រហោង ណាមួយហើយ ទើបខំ ប្រឹងសម្រុក ជាបន្តបន្ទាប់ ដែលធ្វើអោយ កីឡាករ Andre Schurrle ស៊ុតបន្ថែម បាន ២ គ្រាប់បន្ថែម ទៀតនៅនាទីទី ៦៥ និង ៦៩ ដែលសរុបទៅ Andre ស៊ុតបាន ៣ គ្រាប់តែឯង ។ តែកុំអោយ អត់ សោះ Fullham ក៏សងបាន មួយគ្រាប់ដែរ នៅនាទីទី ៧៤ ដោយ Johnny Heitinga ។ ចប់ការប្រកួត Chelsea ទទួលបាន ៣ ពិន្ទុ យ៉ាងស្រួល ក្នុងលទ្ធផល ៣ ទល់ ១ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ livescore