(ក្រុងឡុងដ៍)៖ ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Hull City ក្នុងជើងទី២ជាបន្តទៀតនៅកីឡដ្ឋាន KC Stadium ក្រោយលេងបានស្មើ ០-០ កាលពីជើងទី១ នៅកីឡដ្ឋាន Emirates Stadium ចុងសប្តាហ៍មុននេះក្នុងវគ្គ១៦ក្រុមចុងក្រោយ ។
បើយោងតាមសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA បានជូនដំណឹងថា ដំបូងឡើយថានឹងប្រកួតនៅរាត្រីថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ឯណោះទេ តែដោយសារជាន់នឹងកម្មវិធីប្រកួតនៅ Champions League វគ្គ១៦ក្រុម ជើងទី២ ទើបលើយកមកប្រកួតនៅរាត្រីថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែមីនាវិញ ។
នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ Arsenal ក៏ត្រូវធ្វើការធ្ងន់ក្នុងការជួបក្រុមម្ចាស់ផ្ទះ Manchester United នាម៉ោង២១៖០៥នាទីក្នុង Premier League ជើងទី២ ប្រចាំសប្តាហ៍ទី២៧ ក្រោយពេលជើងទី១ ក៏បានចាញ់ Man Utd ដោយលទ្ធផល ២-១ ផងដែរ ៕
រូបភាពកាលពីជួបគ្នាក្នុងជើងទី១ លទ្ធផល ០-០
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី