CamNews

ទូរស័ព្ទ 

Galaxy S5 Mini លេចចេញរូបរាងជាក់ស្តែង មានស្គែនក្រយៅដៃ

រូបភាពច្បាស់ៗ ជាច្រើនសន្លឹក និងលក្ខណៈសម្បត្តិ ស្តីពីម៉ូដែលបង្រួមតូចរបស់ Smartphone Galaxy S5 ទើបតែលេចចេញ​ នៅលើអ៊ីនធឺណេត។

ម៉ូដែលបង្រួមតូចរបស់ Galaxy S5 បានលេចចេញជាមួយនឹងពណ៌ពីរផ្សេងគ្នា គឺពណ៌ស និងខ្មៅ រួម ជាមួយនឹងការរចនាម៉ូតមិនមានខុសអ្វីច្រើនពីម៉ូដែលដើម S5 នោះទេ។ ជាក់ស្តែង S5 Mini នឹងមាន ទំហំតូចជាង ជាមួយនឹងអេក្រង់ Super AMOLED 4,5 inch កំរិតរីសូលុយហ្សិន HD 720p ជំនួសឲ្យ Full HD។

មានរន្ធដោត microUSB ស្ថិតនៅខាងក្រោម ប៉ុន្តែបើតាម Sammobile, Galaxy S5 Mini នៅតែមានសមត្ថ ភាព មិនជ្រាបទឹកតាមស្តង់ដារ IP67 ដូចរៀមច្បងដែរ។

សំបកខាងក្រោយ មានការរចនាម៉ូត ជាមួយនឹងម៉ូតប្រហោងអុជតូចៗ និងសារធាតុជ័រទន់។

នៅខាងក្រោមកាមេរ៉ា គឺជាចង្កោម Touch Screen វាស់ចង្វាក់បេះដូង ដែលបំពាក់នៅក្បែរអំពូល flash។ រីឯកាមេរ៉ាត្រូវបានបន្ថយកំរិតរីសូលុយហ្សិនមកត្រឹមតែ 8 megapixel វិញ។

S5 Mini មានការរចនាម៉ូតសំបកដាច់ (អាចដោះបាន) ថ្មក៏អាចដោះបាន ភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិ ដូចបណ្តាស្មាតហ្វូន Android ស៊េរីមធ្យម ដែលទាបជាង S5 ម៉ូដែលដើម។ S5 Mini ត្រូវបានឲ្យដឹងថាប្រើ CPU Exynos 3 Quad Core 1,4 GHz និង RAM 1,5 GB។

S5 Mini ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat ជាមួយនឹងបណ្តា Features សន្សំសំចៃថ្មបានច្រើន, Knox, interface TouchWiz ថ្មី។

ទន្ទឹមនឹងនោះប៊ូតុង Home របស់ Galaxy S5 Mini នៅថែមទាំងមានបំពាក់នូវ Sensor ស្គែនក្រយៅដៃ ថែមទៀត។

ការពិសោធរបស់ GSM Arena បានឲ្យឃើញថា ទិន្នផលរបស់ Galaxy S5 Mini ល្អជាងគូប្រជែង HTC One mini 2 ប៉ុន្តែនៅចាញ់ឆ្ងាយពីម៉ូដែលដើម (S5) ។ ស្មាតហ្វូនម៉ូដែលបង្រួមតូចនេះ សន្យាថានឹងត្រូវ បាន Samsung ប្រកាសបង្ហាញខ្លួននៅក្នុងខែ មិថុនានេះ ឬក៏យឺតជាងនេះបន្តិច ពោលគឺអាចនៅក្នុងខែ កក្កដា ខាងមុខនេះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Galaxy Mini S5 fingerprint Samsung Smartphone Hightech