CamNews

ព័ត៌មានអន្តរជាតិ 

ដំណើររឿង ខ្លោចផ្សា មុន ក្រោយ អំឡុងពេល កើតហេតុ​ សម្លាប់ក្មេងតូ​ច ស្លាប់ផ្គាប់មុខ​​ លើឆ្នេរខ្សាច់

ព័ត៌មានអន្តរជាតិ ៖ ធ្លាប់តែជាសង្គម គ្រួសារមួយ ប្រពន្ធប្តី កូនប្រុសតូច ២ នាក់ ដែលមានភាពសុខ ដុមរមនា លាន់ឭសម្លេង សើចក្អាកក្អាយ    កូន តូចយំ ទារនេះ ទារនោះ ពីសំណាក់កូនប្រុស កំពូល រពិស ទាំង ពីរ តែដឹងអីថា ព្រហ្មលិខិតមិនប្រណី ប្រល័យជីវិត ស្រ្តីជាម្តាយ និងកូនតូច ២ នាក់ត្រឹម តែ មួយពព្រិចភ្នែក ដោយបន្សល់ទុកត្រឹមតែ បុរសជាឪពុក និង ជាស្វាមី អោយ  រស់នៅ តែម្នាក់ឯង ដូចមនុស្ស ឆ្គួត ព្រោះថា បាត់បង់មនុស្សជាទីស្រលាញ់ ទាំង ៣ នាក់ ក្នុងពេលតែមួយ ។

មានទីលំនៅ នៅក្នុងទីក្រុង Kobane ភាគខាងជើង ប្រទេសស៊ីរី គ្រួសារលោក Abdullah Kurdi មាន សមាជិកសរុប ៤ នាក់    ពោល  លោក  ជា មេគ្រួសារ និងភរិយា ឈ្មោះ Rihana កូនប្រុសវ័យ ៥ ឆ្នាំ ឈ្មោះ Ghaleb និងកូនប្រុស តូច  វ័យ  ​៣ ឆ្នាំឈ្មោះ Aylan ។ ហេតុផលចម្បង នៃបញ្ហាប្រឈមខ្លាំង រស់នៅក្នុងភ្លើងសង្គ្រាម​ សង្គមគ្រួសារមួយនេះ មានចេតនាខ្លាំង ចង់ ទៅរស់នៅប្រទេសក្រៅ ពោល ក្នុងគោលបំណង ស្វែងរកលក្ខខ័ណ្ឌរស់នៅអោយបានប្រសើរ ព្រោះថា ផ្ទះរបស់ពួកគេនៅភាគខាង ជើង ស៊ីរីនោះ ញ៉ាំញីខ្លាំង ដោយសង្គ្រាម ISIS ។

- មុនពេលកើតហេតុ ទូកជន់លិច ស្លាប់កូនប្រុស តូចវ័យ ៣ឆ្នាំ សពដេកផ្គាប់មុខ នៅលើឆ្នេរខ្សាច់

លុះមកដល់ បច្ចុប្បន្នភាព ថ្ងៃពុធកន្លងទៅនេះ គ្រួសារលោក Abdullah ក៏ សម្រេចចិត្តធ្វើការ ភៀស ខ្លួន តាមរយៈកូនទូក   ចំណាកស្រុក តូចមួយ លើផ្ទៃសាគរ បំណង  ធ្វើដំណើរទៅកាន់ ដីកោះ Kos ប្រទេសក្រិក ដោយឆ្លងកាត់ដែនទឹក ប្រទេសទួរគី ។

-អំឡុងពេលកើតហេតុ ទូកជន់លិច ស្លាប់កូនប្រុស តូចវ័យ ៣ឆ្នាំ សពដេកផ្គាប់មុខ នៅលើឆ្នេរ ខ្សាច់

អាកាសធាតុ អំណោយផល ទឹកសមុទ្រ ក៏ថ្លា ឆ្វេង ខណៈសមុទ្រ ស្ងប់ខ្យល់នោះ​សង្គមគ្រួសារមួយ នេះ ក៏ចាប់ផ្តើមធ្វើការភៀសខ្លួន រំពេចនោះកូន តូចវ័យ ៣ ឆ្នាំ Aylan មានអារម្មណ៍រំភើបជាខ្លាំង ក្នុង ការធ្វើដំណើរ គិតថា ជាដំណើរកំសាន្ត ដោយលាន់មាត់ សួរថា ប៉ា តើពួកយើងធ្វើដំណើរអោយពិត ប្រាកដ ? លោក Abdullah ឆ្លើយថា យើងពិតជាជួបភាពសប្បាយ ក្នុងពេលឆាប់ៗនេះព្រោះយើងធ្វើ ដំណើរទៅកាន់ទឹកដី ប្រទេសអឺរ៉ុប ។ មិនយូរប៉ុន្មាន ធ្វើដំណើរ បានត្រឹមតែ ២០ នាទី សមុទ្រស្ងប់ ខ្យល់ក៏បានបង្ហាញឥទ្ធិពលអាក្រក់ឡើង ដោយចាប់ផ្តើមមានរលកតូចធំៗ ត្រឹមតែមួយពព្រិចភ្នែក រលកធំ ក៏បានវាយប្រហារ ទូករបស់ពួកគេ ជន់លិចតែម្តង ។ វិនាទី នៃការក្រឡាប់លិចទូកនោះ បុរសជាឪពុក ទន្ទឹមនឹងការកាន់ដៃប្រពន្ធ រូបលោក ក៏បានក្រសោបអោបកូន តូច ២ រូប នៅនឹងដៃ​ សងខាង រួចព្យាយាមតោងទូក ដើម្បីធានាអោយបានថា ពួកគេមានវត្តមាន ខ្ពស់ជាងនីវូទឹកសមុទ្រ ទាំងដង្ហើមនៅដក ប៉ុន្តែ ជាអកុសល ព្រហ្មលិខិត មិនមេត្តានោះទេ ពោល កូនតូច វ័យ ៥ ឆ្នាំ ឈ្មោះ Ghaleb នោះ បានស្លាប់បាត់ទៅហើយ ក្នុងរង្វង់ដៃ របស់លោក ផ្នែកខាងឆ្វេង អាចមកពី ឈ្លក់ទឹក សមុទ្រប្រៃខ្លាំង លោកក៏បានសម្រេចចិត្ត ថា លែងគេចោល ក្នុងផ្ទៃសមុទ្រ ងាកមកមើលថៃ កូនតូច វ័យ​៣ ឆ្នាំឈ្មោះ Aylan ។ ប៉ុន្តែ​មិនយូរ មិនឆាប់ Aylan ក៏ទ្រាំទ្រ នឹងស្ថានការណ៍ ពុំបានដូចគ្នាពោល គេលង់ទឹកស្លាប់ ឈ្លក់ទឹកសមុទ្រស្លាប់ រហូតឈាមចេញតាមភ្នែក វិនាទីនោះហើយ បុរសជាឪពុក ស្រែករកព្រះជួយ "ចូរដកដង្ហើមឡើងកូនៗ ប៉ាមិនចង់ឃើញកូនស្លាប់នោះទេ ព្រះអើយជួយផង ពួកគេ ស្លាប់ហើយ ចូរកូនទាំង ២ ទៅកាន់សុគតិភពចុះ" បុរសជាឪពុក និយាយ ។ ដោយឡែក ស្របពេលជា មួយនឹងគ្នានោះ លោក Abdullah សម្គាល់បានថា ប្រពន្ធរបស់គាត់បានលង់ទឹកស្លាប់​ទៅហើយ ព្រោះនាង មិនចេះហែលទឹកនោះទេ ។​ចុងក្រោយនៅសល់តែឯកឯង បុរសរូបនេះ សឹងតែមិនចង់ រស់នោះ ក៏បានហែលស្រវេស្រវា ដល់ច្រាំង​ប្រទេស ទួរគី ដែលមានប្រវែង ៥០០ ម៉ែត្រ ពីមាត់ជ្រាំង បើចាប់គិតពីកន្លែងកើតហេតុ។

- ក្រោយកើតហេតុ ទូកជន់លិច ស្លាប់កូនប្រុស តូចវ័យ ៣ឆ្នាំ សពដេកផ្គាប់មុខ នៅលើឆ្នេរខ្សាច់

ក្រោយកើតហេតុ នៃគ្រោះអកុសល រូបនេះ ពិភពលោកមានភាពតក់ស្លុតជាខ្លាំងនៅពេលដែលបាន ដឹងឮព័ត៌មានលម្អិត ក្រោយប្រទះឃើញ ភាពល្បីល្បាញ នៃរូបភាព សពក្មេងតូច វ័យ ៣ ឆ្នាំ ស្លាប់ អណ្តែតដល់ជ្រាំង ប្រទេស ទួរគី ដែលប្រការនេះ ជាការស្តីបន្ទោស ដល់ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ដែលធ្លាប់តែបង្កទុក្ខទោម្នេញ ដល់ជនស៊ីវិល រហូតឈាន ដល់ការរត់ភៀសខ្លួន ។ ទន្ទឹមនឹង​ គ្រោះអកុសល នៃវិនាសកម្ម មួយនេះ លោក​ស្រី Tima Kurdi ដែលត្រូវជា បងប្អូនស្រី លោក Abdullah នោះ បានធ្វើសន្និសិទកាសែត ពីទីក្រុង Vancouver ប្រទេស កាណាដា អោយដឹងថា ៖ ដើមឡើយ ប្អូនថ្លៃស្រីរបស់នាងខ្ញុំ ដែលត្រូវជាភរិយា ប្អូនប្រុសខ្ញុំបាទនោះ មុនថ្ងៃកើតហេតុ មួយថ្ងៃ នាងបានទូរស័ព្ទ មកកាន់ខ្ញុំបាទ នាងពិតជាមិនចង់ធ្វើដំណើរ តាមទូកនោះទេព្រោះថានាងខ្លាចទឹក ជាខ្លាំង ព្រោះមិនចេះហែលទឹក តែនាងស្របតាមគំនិតគ្រួសារត្រូវតែជម្លៀសខ្លួន ដើម្បីរកកន្លែង ស្ងប់សុខ ។ លោក​ស្រី Tima Kurdi គូសបញ្ជាក់ពី កាណាដា នាងខ្ញុំ ក៏ធ្លាប់ដាក់ពាក្យស្នើសុំ ធានា ទៅកាន់ នាយកដ្ឋានអន្តោប្រវេសន៍ កាណាដា ធានាពួកគេ មករស់នៅទីនេះ ប៉ុន្តែ ត្រូវបានបដិសេធ

ក្រោយកើតហេតុ លោកស្រី Tima Kurdi បញ្ជាក់ថា ចូរប្អូនប្រុស​ឯង រស់នៅ ទួរគី សិនទៅ ដោយ បញ្ជុះសាកសពពួកគេទាំង ៣ នាក់នោះ នៅទួរគី បានហើយ មិនចាំបាច់ យកទៅបញ្ជុះ នៅស្រុក កំណើត ទីក្រុង Kobane ភាគខាងជើង ប្រទេសស៊ីរី នោះទេ ព្រោះថា ឯងនឹងគ្មានសុវត្ថិភាព ក្រោម ហេតុផលថា ពិភពលោក បានកំពុងតែឃ្លាំមើលករណីនេះ "ឈ្លើងសង្គ្រាម ISIS" ដែលនាំអោយឯង រត់ភ្លៀសខ្លួន ដូច្នេះ ISIS នឹងរកមុខឯងជាសំខាន់ ។ ឆ្លើយតបទៅបងស្រី លោក Abdullah បញ្ជាក់ ថា "ទេ" ខ្ញុំបាទនឹងបញ្ចុះសពពួកគេ នៅស្រុកកំណើត ព្រោះពួកគេ កើតនៅទីនោះ ហើយពួកគេ គួរ តែលាចាកលោក នៅទីនោះដូចគ្នាដែរ ។ ខ្ញុំនឹងនៅជិតពួកគេទាំង​៣ នាក់ លុះថ្ងៃសូន្យ ព្រោះថា នឹង ទិញផ្លែចេក ដាក់ជាដង្វាយដល់កូនប្រុសតូចសំណព្វ វ័យ ៣ ឆ្នាំ​រហូតដល់អស់សង្ខាររបស់ខ្ញុំ ព្រោះ ថាផ្លែចេក គេចូលចិត្តណាស់ ប៉ាស្រឡាញ់កូន​៕ "ប្រៀបបាន រឿង នាងបដាចាខ្មែរ លើកនេះ អាច និយាយបានថា លោកបដាចា ស៊ីរី ព្រោះថា បុរសជាប្តីអ្នកនៅរស់ ប្រៀបបានមនុស្សឆ្គួត បាត់បង់ ប្រពន្ធកូន ៣ នាក់ក្នុងពេលតែមួយ"

- អាន ៖ "មិនចង់ទេ តែជាគ្រោះកាច គេរបូតពីដៃខ្ញុំ" ដំណើររឿង រន្ធត់​ សព ក្មេងតូច វ័យ ៣ឆ្នាំ

- អាន ៖ សពក្មេងតូច លង់ទឹក ទើរលើឆ្នេរ ផ្ទុះក្តីអាសូរ មួយទ្វីបលោក ដាក់បន្ទុក ស្តីអោយខ្លាំង ពួក ISIS

ដោយ ៖ កុសល

ប្រភព ៖ ដេលីម៉ែល


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda