CamNews

កីឡាជាតិ 

ឃីម​ ឌីម៉ា បំបាក់កីឡាករហ្វីលីពិន នៅលើសង្វៀន UFC របស់សឹង្ហបូរី កាលពីយប់មិញ (មានវីដេអូ)

កីឡា UFC គឺជាកីឡាប្រដាល់បោកចំបាប់មួយ ដែលទើបតែចូលមកដល់ប្រទេសកម្ពុជាហើយ
ក៏កំពុងតែទទួលបានគាំទ្រខ្លាំងក្លាដែរ ។ ថ្វីត្បិតតែកីឡានេះ នៅថ្មីនៅឡើយសម្រាប់ខ្មែរយើង
តែយើងមិនអន់ជាងគេ ប៉ុន្មានឡើយ ដោយថ្មីៗនេះកីឡាករខ្មែរយើងមួយរូប បានបំបាក់ជើងឯក
របស់ហ្វីលីពិន បានក្នុងទឹកទី ២ នៅឯសង្វៀន ONE ក្នុងប្រទេសសឹង្ហបូរី ។



ឃីម ឌីម៉ា ដែលជាកីឡាករឈាមខ្មែរ ជើងខ្លាំងនៅក្នុងកម្មវិធី UFC របស់កម្ពុជាយើងនោះបាន
ហោះហើរទៅកាន់ប្រទេស សិង្ហបូរី ដើម្បីប្រកួតជាមួយនិងដៃគូររបស់ខ្លួន មកពីប្រទេសហ្វីលីពិន
ដែលមានឈ្មោះថា Rene Catalan ។ Rene Catalan ត្រូវបានគេស្គាល់ថា ជាកីឡាករជើងខ្លាំង
តូចមែនតែរហ័ស ដែលមានជំនាញក្នុងការចាប់ផ្តួល និងកាច់ដៃ ។

នៅក្នុងទឹកទី ១ ដែលមានរយៈពេល ៥ នាទីនោះ ឌីម៉ា ត្រូវបានកីឡាករ Catalan ចាប់បោកផ្តួល
បានជាច្រើនដង ហើយថែមទាំងចាប់កាច់ដៃ​ ឌីម៉ា បានទៀតតែ ឌីម៉ា មិនព្រមចុះចាញ់ងាយៗ
ឡើយរើខ្លួនចេញ បានបន្តទប់ទល់ទៀត ។ រហូតដល់មកដល់ទឹកទី ២ កីឡាករទាំង ២ ចាប់បន្ថយ
គំលាតពីគ្នា រៀងឆ្ងាយបន្តិចដោយប្រើតែជើង និង ដៃវាយពីចំងាយ ។ បានពាក់កណ្តាលទឹក អ្នក
ទាំង ២ ក៏ចាប់ផ្តើមចូលជិតគ្នាហើយ Catalan ក៏ចាប់ផ្តួល ដីម៉ាបានជាច្រើ់នដង តែនៅពេលចុង
ទឹក កីឡាករ Catalan បានភ្លាត់ស្នៀត បើកមុខអោយ ឌីម៉ា ដាក់បានមួយកែង ទន់ខ្លួនអោបជើង
ឌីម៉ា ក៏បន្ថែមរហូតដល់អាជ្ញាកណ្តាល បញ្ឈប់ក្នុងទឹកទី ២ ។ ដូចនេះកីឡាករ ឃីម ឌីម៉ាយកឈ្នះ
កីឡាករ Rene Catalan ក្នុងទឹកទី ២ ៕


ដោយ ៖ កុសល
ប្រភព ៖ youtube,facebook 


Tags: sport athletic ufc one khim dina rene catalan singapore