CamNews

ព័ត៌មានអន្តរជាតិ 

បណ្ឌិត ព័ត៌មានវិទ្យា ភ្ញាក់ព្រើត ក្រោយ ISIS មានសមត្ថភាព កំពូល Hack គេហទំព័រ សាកលវិទ្យាល័យល្បីឈ្មោះ

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនបង្កប់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុល និយម ISIS បានបើកការវាយប្រហារ តាមប្រព័ន្ធអ៊ិនធើណេត Hack គេហទំព័រ សាកលវិទ្យាល័យ កំពូលប្រចាំប្រទេសចិន Tsinghua នៅវេលាម៉ោង ១០ យប់ថ្ងៃអាទិត្យកន្លងទៅនេះ ។


ប្រភពបន្តអោយដឹងថា Pages មួយចំនួន នៅគេហទំព័រ ត្រូវបានលុបចោល ដោយ  ជំនួសមកវិញ ជាមួយនឹងបណ្តារូបភាពសកម្មជន ISIS ក៏ដូចជា ទង់ជាតិ ISIS អមជាមួយនឹងអាថ៍សម្លេងពីក្រុម ជីហាតជាដើម។ ច្រើនជាងនេះ ក៏មានសារអមមកជាមួយគ្នានោះដែរ ពោលគឺ "Allah  គឺល្អ ខ្ញុំមិន ខ្លាចការស្លាប់នោះទេ ការលះបង់គឺជាគោលបំណងចុងក្រោយរបស់ខ្ញុំ" ។ ច្រើនជាងនេះទៅទៀត សេចក្តីរាយការណ៍ បន្តអោយដឹងថា ជនបង្កប់ ISIS ដែលត្រូវ   បានគេ ស្គាល់ ឈ្មោះនៅតាម អន ឡាញ "Don-2," ក៏បានចុះហត្ថលេខា ពីការ Hack របស់ខ្លួន មានជាក់ស្តែងនៅលើវេបសាយHack សាកលវិទ្យាល័យ ខណៈជនបង្កប់រូបនេះ ក៏ធ្លាប់វាយប្រហារ គេហទំព័រផ្សេងៗរួចទៅហើយ ។


សេចក្តីថ្លែងការណ៍ ពីបុគ្គលិកសាកលវិទ្យាល័យឲ្យដឹងថា   គេហ ទំព័រ សាកលវិទ្យាល័យ ត្រូវបិទ ភ្លាមៗ ក្រោមហេតុផងតែមួយគត់នោះគឺ ការពារការ ចែកចាយ សារ ពី ISIS បន្ថែមទៀត។ ខណៈ ប្រធានបទក្តៅ ថាតើការវាយប្រហារ Hack លើកនេះ អាចកើត  ឡើងទៅបានយ៉ាងណានោះ ក្រុម អ្នកជំនាញព័ត៌មានវិទ្យាសាកលវិទ្យាល័យ រងនូវការស្តីបន្ទោស ពីភាពទន់ខ្សោយនៃ លេខសម្ងាត់​របស់ខ្លួន។ ប្រភពឲ្យដឹងថា ទ្រឹស្តីមួយចំនួនលើកឡើងថា សឹង  តែមិនគួរអោយជឿ ថា ISIS មាន សមត្ថភាពបច្ចេកវិទ្យាដល់កំពូល អាច Hack ចូលទៅ  វាយប្រហារ  គេហទំព័​រ សាកលវិទ្យាល័យ ល្បីនៅប្រទេសចិន ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA & ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong ISIS