CamNews

ព័ត៌មានអន្តរជាតិ 

លេចធ្លាយ អាថ៍កំបាំង ISIS គ្រោងវាយប្រហារ ភារវកម្ម សម្លាប់មេដឹកនាំ ពិភពលោក នៅកិច្ចប្រជុំ G20

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន ប្រទេសទូរគី ធ្វើសេចក្តីរាយការណ៍ អោយដឹងថា ក្រុមឧទ្ទាមរដ្ឋ អ៊ីស្លាមជ្រុលនិយម ISIS មានផែនការ វាយប្រហារ ​​  កិច្ចប្រជុំ កំពូល G20 នៅក្នុងទីក្រុង Antalya ប្រទេសទួរគី អំឡុងថ្ងៃ ១៥-១៦ វិច្ឆិកា កន្លងទៅនេះ។


ជាការពិត ក្រុមភារវកម្ម ពី ISIS មានគម្រោងផែនការ  បំផ្ទុះ  គ្រាប់បែក នៅតាមបណ្តាសណ្ឋាគារ លំដាប់ផ្កាយ ដែលមានមេដឹកនាំ G20 គ្រោងនឹងសម្រាកលំហែ ។ ច្រើនជាង ផែនការវាយប្រហារ បំផ្ទុះគ្រាប់បែក នៅតាមបណ្តាសណ្ឋាគារ ក្នុងនោះ ក្រុមសកម្មប្រយុទ្ធក៏មានគម្រោងក៏ដូចជាផែន ការវាយប្រហារបំផ្ទុះគ្រាប់បែក  នៅ  តាមបណ្តា  ផ្សារទំនើប  ក៏ដូចជា នៅតាមបណ្តា ក្លឹបកំសាន្ត ពេលរាត្រី នៅក្នុងទីក្រុង Antalya ជាដើម ទូរទស្សន៍ TRT ធ្វើសេចក្តីរាយការណ៍។ ប្រភពដដែល បន្តអោយដឹងថា ៖ ព័ត៌មានលម្អិតនៃគម្រោងផែនការ   វាយប្រហារ ខាងលើនេះ ត្រូវបានក្រុមការ ងារស៊ើបអង្កេត រកឃើញ នៅលើ    កុំព្យូទ័រ  ជនសង្ស័យ ជាប់  ពាក់ព័ន្ធ  ក្រុមភារវកម្ម ក្នុងទីក្រុង Ankara អំឡុងថ្ងៃទី ១០ មករាកន្លងទៅនេះ​។   ភ្លាមៗ​ កាលបើបានដឹងឮ ពីគម្រោងផែនការវាយ ប្រហារហើយនោះ ប៉ូលីសក្នុងស្រុក ប្រទេស ទួរគី បាន   ចេញប្រតិបត្តិការ បោសសម្អាត ប្រឆាំង ឧក្រិដ្ឋកម្ម មុននឹងមកដល់នឹងកិច្ចប្រជុំកំពូល G20 នៅថ្ងៃទី ១៥-១៦ វិច្ឆិកា ប៉ុន្មានថ្ងៃមុននេះ៕

- អាន ៖ ISIS ប្រើ AK47 សម្លាប់ មនុស្ស រង្គាល នៅភោជនីយដ្ឋាន ខ្មែរ កណ្តាលក្រុង ប៉ារីស (មានវីដេអូ)


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Turkey Antalya ISIS