ព័ត៌មានអន្តរជាតិ ៖ ក្រុមមន្រ្តីប៉ូលីសប្រចាំតំបន់ បានធ្វើការចាប់ឃាត់ខ្លួនក្មេងប្រុសតូច ៥
នាក់ អាយុចន្លោះពី ១១ ទៅ ១៥ ឆ្នាំ ពីបទសង្ស័យ ធ្វើអោយមានការឆាបឆេះ ក៏ដូចជាផ្ទុះ
ឆេះ សាលារៀនមួយកន្លែង នៅក្នុងតំបន់ Lancashire ប្រទេសអង់គ្លេស នេះបើយោងតាម
ការដកស្រង់សារព័ត៌មាន ពីទីភ្នាក់ងារបរទេស ស្កាយ។
គួររំឭកផងដែរថា ករណីផ្ទុះឆាបឆេះមួយនេះ បានកើតឡើង កាលពីរសៀល ថ្ងៃអាទិត្យ
ម្សិលមិញនេះ នៅឯវិទ្យាល័យ Leyland St Mary's High School មានទីតាំងនៅតាម
បណ្តោយផ្លូវ Royal Avenue តំបន់ Lancashire ភាគពាយព្យ ប្រទេសអង់គ្លេស ។
យ៉ាងណាមិញ ប្រភសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែម អោយដឹងផងដែរថា
ក្រុមមន្រ្តីប៉ូលីស ប្រចាំតំបន់បានធ្វើការបង្ហោះជាព័ត៌មាន នៅលើ Twitte r អោយដឹងថា
នៅក្នុងករណីផ្ទុះឆេះវិទ្យាល័យខាងលើនេះ ក្មេងប្រុស ៥ នាក់ មានអាយុពី ១១ ទៅ១៥
ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន ពីបទបង្កជាគ្រោះអគ្គីភ័យ ។
ផ្ទុយទៅវិញ បើយោងតាមសេចក្តីថ្លែងការណ៍ របស់គេហទំព័រវិទ្យាល័យមួយនេះ អោយ
ដឹងថា សាលានឹងបើកដំណើរការ ជាធម្មតាវិញនៅថ្ងៃអង្គារស្អែកនេះ ស្របពេលដែល
គ្រោះអគ្គីភ័យមួយនេះ បានធ្វើអោយខូចខាតច្រើនគួរសម ។ គួរបញ្ជាក់ផងដែរថា ព័ត៌
មានលម្អិតនៃការឆាបឆេះមួយនេះ មិនទាន់បានបញ្ជាក់អោយដឹងនៅឡើយទេ។
មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីលោកMatthew Tomlinson ជាសមាជិកក្រុមប្រឹក្សា
ប្រចាំតំបន់នេះ បានបង្ហោះជាព័ត៌មាននៅលើទំព័រ Twitter អោយដឹងថា ក្នុងនាមជាអតីត
សិស្សនៃវិទ្យាល័យមួយនេះ លោកពិតជាមានភាពសោកស្តាយជាខ្លាំង ខណៈពេលដែល
បានឭបែបនេះ តែទោះជាយ៉ាងណា លោកសង្ឃឹងថា រាល់កន្លែងដែលបានខូចខាត នឹង
ត្រូវជួយជុលអោយដូចដើម ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕
* ព័ត៌មានអន្តរជាតិផ្សេងៗទៀត មាននៅខាងក្រោម ៖
- ស៊ីរី មិនញញើត ខណៈអាមេរិក ថានឹងអាចមាន ការវាយប្រហារកម្លាំងយោធា ក្រោយរក
ឃើញ ស៊ីរី ពិតជាប្រើអាវុធគីមី
- ប្រទេសមហាអំណាចតំបន់អាស៊ី ក្នុងខែសីហានេះ ជួបបទពិសោធន៍អាក្រក់បំផុត តាំងពី
ឆ្នាំ ១៩៦១
- ដើមឆ្នាំ ២០១៤ ល្បែងគ្រោះថ្នាក់ មានតែមួយគត់ក្នុងលោក នឹងសំកាំងខ្លួនឡើង (មានវី
ដេអូ)
- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ព្រឺរោម ឡានធំ ទម្ងន់ ៤០ តោន បុកគេឯង ទាំងកម្រោល
ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ