ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ ទូទាំងប្រទេសកម្ពុជាយើង មិនថាតែនៅទីក្រុងភ្នំពេញ ឬតាមបណ្តា
ខេត្តនោះទេ គ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានឡើងជារៀងរាល់ថ្ងៃ ហើយបានសម្លាប់
អាយុជីវិតប្រជាពលរដ្ឋខ្មែរ អស់ជាច្រើននាក់ និងកាន់តែមានភាពសាហាវឡើងពីមួយថ្ងៃទៅ
មួយថ្ងៃ ដែលភាគច្រើន ការស្លាប់ទាំងនោះ គឺពាក់ព័ន្ធទៅនឹងការបែកលលាដ៍ក្បាល ដែល
បណ្តាលមកពី ការដែលមិនពាក់មួកសុវត្ថិភាព។
ដោយមើលឃើញទិដ្ឋភាពនេះ ទើបកាលពីពេលថ្មីៗ ក្រុមហ៊ុន មេគង្គណិត (MekongNet)
ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម អ៊ីនធឺណេត ឈានមុខគេមួយនៅកម្ពុជា បានធ្វើការចែក
មួកសុវតិ្ថភាព ជូនដល់បុគ្គលិករបស់ខ្លួន ក្នុងគោលបំណងពង្រឹង និងអនុវត្តច្បាប់ចរាចរណ៏
ផ្លូវគោកក្នុងប្រទេសកម្ពុជា។ មួយវិញទៀត គឺដើម្បីចូលរួមគាំទ្រប្រសាសន៏ សម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបាន
ប្រកាសថា "ថ្ងៃនេះ ថ្ងៃស្អែក សូមកុំ ឲ្យមានគ្រោះថា្នក់ចរាចរណ៏"។
អនុសាសន៏ដ៏ថ្លៃថ្លារបស់ សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសឡើង នៅពេលដែលគ្រោះថា្នក់
ចរាចរណ៏ បានកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាសារដើម្បីក្រើនរំឮក
ដល់ប្រជាជនកម្ពុជា ទូទាំងប្រទេសឲ្យចូលរួមគោរពច្បាប់ ចរាចរណ៏ទាំងអស់គ្នា។ ដូច្នេះដើម្បី
ចូលរួមអនុវត្ត នូវអនុសាសន៏នេះ ក្រុមហ៊ុន មេគង្គណិត ក៏បានធ្វើការចែកមួកសុវតិ្ថភាពរាប់រយ
មួក ជូនដល់បុគ្គលិករបស់ខ្លួន ពីព្រោះ ក្រុមហ៊ុន មេគង្គណិត ចង់ការពារបុគ្គលិករបស់ខ្លួន ក្នុង
ករណីគ្រោះថា្នក់ចរាចរណ៍ ដែលអាចនឹងកើតឡើងដោយយថាហេតុ។
យើងជឿជាក់ថា ទាំងប្រសាសន៏របស់សម្តេចនាយករដ្ឋមន្រ្តី និងការចូលរួមអនុវត្តច្បាប់ចរាចរណ៏
ពីសំណាក់ ក្រុមហ៊ុន មេគង្គណិត ពិតជានឹងអាចជួយកាត់បន្ថយចំនួនអ្នករងរបួស ឬស្លាប់ ដោយ
សារគ្រោះថា្នក់ចរាចរណ៏តាមផ្លូវគោក បានមួយចំនួន ជាក់ជាមិនខាន។
ដូចដែរ យើងបានដឹងទាំងអស់គ្នាហើយថា គ្រោះថា្នក់ចរាចរណ៏ មិនត្រឹមតែ បំផ្លាញនូវ ទ្រព្យ
សម្បតិ្ត ថវិការប៉ុណ្ណោះទេ វាថែមទាំងប្រល័យអាយុជីវិត របស់មនុស្សថែមទៀតផង។ ដូច្នេះសូម
ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ប្រុងប្រយ័ត្នគ្រប់វិនាទី នៅពេលបញ្ជាយានយន្តរបស់ខ្លួន ឲ្យបាន
ខ្ជាប់ខ្ជួននៅលើដងផ្លូវសាធារណៈ ជាពិសេស "បើស្រវឹង សូមកុំបើកបរ"៕
ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន មេគង្គណិត
ដោយ៖ សិលា
ប្រភព៖ MekongNet