CamNews

ព័ត៌មានបច្ចេកវិទ្យា 

អាមេរិកកំពុងសាកល្បង បង្កើតព្យុះ ដោយប្រើ បច្ចេកវិទ្យាថ្មី​ ?

ទំព័រ The Weather Space បង្ហើបឱ្យដឹងថា ទ័ពអាកាសអាមេរិក ធ្លាប់បានសាកល្បងបង្កើតខ្យល់
កំបុតត្បូង នៅរដ្ឋ Oklahoma ។ ប៉ុន្ដែ អាមេរិក បានបដិសេធព័ត៌មាននេះ។

Natural News ទើបបានបង្ហាញអាថ៌កំបាំង ស្ដីអំពីការដែលអាមេរិក អភិវឌ្ឍកម្មវិធីអាវុធ ដែលមាន
ឈ្មោះថា HAARP (High Frequency Active Auroral Research Program)។ កម្មវិធីនេះ អាចបង្កើត
ទំនាក់ទំនងដោយរលកវិទ្យុ ក្នុងគំលាតដ៏ឆ្ងាយ យោងទៅលើស្រទាប់អាកាស ionosphere ដើម្បី
តភ្ជាប់បណ្ដាសកម្មភាពនៃកងទ័ពអាមេរិក នៅទូទាំងពិភពលោក។

មូលដ្ឋានអាងតែនរលកវិទ្យរបស់កម្មវិធី HAARP របស់អាមេរិក ដើម្បីគ្រប់គ្រងអាកាសធាតុ


ស្ថានភាពអាកាសធាតុនៅលើដី អាស្រ័យភាគច្រើនទៅលើស្រទាប់អាកាស ionosphere ។ នៅ
​ពេល​ប្រសិនមនុស្សបានដឹងអំពីការផ្លាស់ប្ដូរនៅស្រទាប់ ionosphere នោះយើងនឹងអាចគ្រប់គ្រង
និងធ្វើការផ្លាស់ប្ដូរអាកាសធាតុ នៅលើដី។ កម្មវិធី HAARP ប្រើប្រាស់ម៉ាស៊ីនបញ្ចេញរលកវិទ្យុ
កម្រិតខ្ពស់ បញ្ជូនរលកសញ្ញា ទៅក្នុងស្រទាប់ ionosphere ដើម្បីសិក្សាអំពីការផ្លាស់ប្ដូររបស់វា។

របាយការណ៍មួយពីប្រទេសរុស្ស៊ី ឱ្យដឹងថា ៖ “អាមេរិក កំពុងធ្វើការពិសោធទ្រង់ទ្រាយធំជាងមុន
ដោយប្រើកម្មវិធី HAARP ដើម្បីបង្កើតអាវុធអាកាសធាតុ (Climatic Warfare) ដែលអាចកំទេចរាល់
សកម្មភាពទំនាក់ទំនងដោយរលកវិទ្យុ នឹងឧបករណ៍នៅលើយានអវកាស ផ្កាយរណប កាំជ្រួច
បង្កផលប៉ះពាល់ដល់ប្រព័ន្ធអគ្គីសនីនៅលើដី ក៏ដូចជាប្រព័ន្ធបង្ហូរប្រេង និងឧស្ម័ន”។

ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា កម្មវិធី HAARP នេះ មានសមត្ថភាព បង្កើតខ្យល់ព្យុះ រាំងស្ងួត ទឹកជំនន់
ធ្លាក់ព្រិល ក្នុងបំណងដាក់សម្ពាធលើសត្រូវ។

ទំព័រ The Weather Space បង្ហើបឱ្យដឹងថា ទ័ពអាកាសអាមេរិក ធ្លាប់បានសាកល្បងបង្កើតខ្យល់
កំបុតត្បូង នៅរដ្ឋ Oklahoma ។ ប៉ុន្ដែ អាមេរិក បានបដិសេធព័ត៌មាននេះ។

បើទោះជាកម្មវិធី HAARP នៅតែជាអាថ៌កំបាំងមួយ ប៉ុន្ដែ កងទ័ពអាមេរិក ធ្លាប់បានប្រើប្រាស់
ប្រភេទអាវុធអាកាសធាតុ ក្នុងសង្គ្រាមវៀតណាម និងឡាវ។ ចាប់ពីខែមិនា ឆ្នាំ ១៩៦៧ ដល់ខែ
កក្កដា ឆ្នាំ ១៩៧២ អាមេរិកធ្លាប់បានប្រើប្រាស់យុទ្ធនាការមួយដែលមានឈ្មោះថា Popeye ដើម្បី
ធ្វើឱ្យរដូវភ្លៀងអូសបន្លាយយូរជាងធម្មតា នៅប្រទេសឡាវ និងវៀតណាម ពិសេសគឺតំបន់ផ្លូវលំ
ហូជីមិញ ក្នុងបំណងបង្កការលំបាកដល់ការធ្វើដំណើរ និងការដឹញជញ្ជូនរបស់កងទ័ពវៀតណាម
ខាងជើង។

ក្នុងកម្មវិធីនេះ អាមេរិកបានប្រើយន្ដហោះ ពង្រាយម្សៅ iodide ដើម្បីបង្កើតពពក និងធ្វើឱ្យភ្លៀង
ធ្លាក់ច្រើន។ Popeye បានធ្វើឱ្យរដូវភ្លៀងនៅផ្លូវលំហូជីមិញ អូសបន្លាយបន្ថែម ពី ៣០ ទៅ ៤៥ថ្ងៃ
ហើយកម្រិតទឹកភ្លៀង កើនឡើងប្រមាណជា ៣០% ធៀបនឹងធម្មតា។

យុទ្ធនាការឡោមព័ទ្ធ Khe Sanh ឆ្នាំ ១៩៦៨ ទ័ពអាកាសអាមេរិក បានប្រើប្រាស់អាវុធអាកាសធាតុ
មួយបែបទៀត ដើម្បីជួយឱ្យសកម្មភាពផ្លូវអាកាសរបស់ខ្លួន ដំណើរបានល្អ នោះគឺធ្វើឱ្យរលាយ
សន្សើម ដោយម្សៅអំបិល។

ការស្រាវជ្រាវ និងប្រើប្រាស់អាវុធអាកាសធាតុ អាចរួមចំណែកក្នុងការទប់ទល់នឹងស្ថានភាពផ្លាស់
ប្ដូរអាកាសធាតុ ដោយសារតែផែនដីឡើងកំដៅ។ ប៉ុន្ដែ វាក៏ជាអាវុធសាហាវមួយ បង្កគ្រោះថ្នាក់ដល់
មនុស្សជាតិ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

Google Earth ថតបានរូបភាព ព្រះអង្គ Jesus និង Maria?

NASA បញ្ជូន​ទិន្នន័យ​តាមរ​ឡា​ស៊េ​រ ទៅ​ផ្កាយរណប​ព្រះ​ចន្ទ ល្បឿន ៦២២Mbps

 


ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Natural News/Kh