CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA បញ្ជូន​ទិន្នន័យ​តាមរ​ឡា​ស៊េ​រ ទៅ​ផ្កាយរណប​ព្រះ​ចន្ទ ល្បឿន ៦២២Mbps

ថ្មីៗនេះ NASA បានឱ្យដឹងថា ខ្លួន​បាន​ពិសោធ​សាកល្បង​ដោយ​ជោគជ័យ នូវ​ការបញ្ជូន​ទិន្នន័យ​ដោយ​កាំរស្មី ឡាស៊ែរ ពី​ផែនដី ទៅកាន់​ព្រះ​ចន្ទ ក្នុង​ល្បឿន 622Mbps រយៈ​ចម្ងាយ384.630km ។

នេះ​គឺជា​ល្បឿន​លឿន​បំផុត​សម្រាប់​រយៈ​ចម្ងាយ​ដ៏​ឆ្ងាយ​បែបនេះ ហើយ​វា​ត្រូវបាន​អនុវត្ត​ដោយ​ប្រព័ន្ធ​បញ្ជូន​សញ្ញា​ពីរ​ទិស Lunar Laser Communication Demonstration (LLDC) ដែល NASA ធ្លាប់បាន​បង្ហើប​ឱ្យដឹង​កាលពី​ខែសីហា​កន្លងទៅ។ រលកសញ្ញា​ឡាស៊ែរ ត្រូវបាន​គេ​បញ្ជូន​ចេញពី​ស្ថានីយ​មួយ​នៅលើ​ដី ក្នុង​រដ្ឋ New Mexico អាមេរិក ហើយ​ទិន្នន័យ​នេះ ត្រូវ​ទាញយក​ដោយ​ផ្កាយរណប​ស្រាវជ្រាវ​បរិយាកាស និង​បរិស្ថាន​ធូលី​របស់​ព្រះ​ចន្ទ(LADEE) ដែល​ហោះហើរ​ជុំវិញ​ព្រះ​ចន្ទ។ NASA បានឱ្យដឹងថា ពួកគេ​ក៏បាន​បញ្ជូន​ទិន្នន័យ​ទៅកាន់ LADEE ក្នុង​ល្បឿន 20Mbps ដោយ​មិនមាន​បញ្ហា។

តាំងពី​យូរណាស់​មកហើយ ឡាស៊ែរ ត្រូវបាន​គេ​អះអាង​អំពី​លទ្ធភាព​នៃ​ការបញ្ជូន​ទិន្នន័យ​ដ៏​ធំ ក្នុង​ស​សៃ​ខ្សែកាប។ ក្រុម​អ្នកឯកទេស​ជឿថា ប្រសិន​ត្រូវបាន​ប្រើប្រាស់​ក្នុង​វិស័យ​គមនាគមន៍​អវកាស នោះ​ការបញ្ជូន​ទិន្នន័យ​តាម ឡាស៊ែរ នឹងមាន​ល្បឿន 622Mb ក្នុង​មួយ​វិនាទី(622Mbps)។ ជាង​នេះ ឡាស៊ែរ ប្រើប្រាស់​រលកធាតុអាកាស​តូច​ជាង ធៀប​នឹង​រលក​វិទ្យុ ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ទាក់ទង​ពី​ផែនដី ទៅ​អវកាស។ ម្យ៉ាងទៀត​កម្រិត​នៃ​ភាព​ចង្អៀត​របស់ ឡាស៊ែរ ក៏​នាំមក​នូវ​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​ការពារ​ភាពអាថ៌កំបាំង​បាន​យ៉ាង​ល្អ។

ជោគជ័យ​ខាងលើ នឹង​ជួយ​ឱ្យ​ផ្កាយរណប អាច​បញ្ជូន​ទិន្នន័យ រូបភាព និង​វីដេអូ 3D ដែលមាន​គុណភាព​ខ្ពស់ មកកាន់​ផែនដី ដើម្បី​ជួយ​ដល់​បេសកកម្ម​ស្រាវជ្រាវ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ពិតជាសំណាងមែន សុខៗគេយក iPhone 5S មួយគ្រឿង មកឲ្យទទេៗ (មានវីដេអូ)

កំាភ្លើងដ៏ទំនើប ប្រើ 'Laser' បាញ់ Missiles របស់អាមេរិកលេចមុខហើយ



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Moonandback/KH



Tags: NASA Laser LADEE Lunar Laser Communication System Moon