CamNews

តារា 

ការពិតចឹងសោះ!! មិត្តស្រីមុខអាក្រក់របស់លោក Mario ចេញមុខបកស្រាយរឿង នាងនាំលោក Mario ទៅជួបឪពុកម្តាយ

តារាថៃ ៖ អស់លោកអ្នកប្រហែលជាបានស្គាល់ហើយ បុរសសង្ហាប្រចាំប្រទេសថៃ លោក Mario ដែលជាតួអង្គឯកនៅក្នុង Pee Mak ។ 

នាង JunJera Junpitakchai ដែលមានឈ្មោះក្រៅថា Janjira Janjira ហើយក៍ជាត្រូវជាមិត្តស្រីមុខអាក្រក់របស់លោក Mario ដែលជាតែងតែរងការរិះគន់អំពីមុខមាត់របស់នាងថា នាងគឺជាមនុស្សស្រីដែលមិនសាកសមជាមួយនិងលោក Mario ឡើយព្រោះថា នាងមានមុខមាត់មិនស្អាតរីឯ លោក Mario គឺជាបុរសសង្ហាហើយក៍ជាតារាល្បីថែមទៀតផង ។ 

ស្នេហារបស់ទាំង ២ ពិតជាបានក្លាយជាប្រធានបទដ៍ក្តៅគគុកពិតមែន ក្រោយពីផ្ទុះនូវរឿងអាស្រូវជាច្រើន ហើយនាង JunJera Junpitakchai ក៍បានចេញមុខ និងផ្តល់កិច្ចសម្ភាស៍ទៅដល់អ្នកកាសែតថា មិនថាមុខមាត់របស់នាងបែបណាក៍ដោយ សំខាន់គឺនាងនិង លោក Mario ស្រលាញ់គ្នា ដូច្នេះនាងក៍សង្ឃឹមថា ក្រុមអ្នកគាំទ្រនៅតែបន្តគាំទ្រ និងព្យាយាមយល់អំពីទំនាក់ទំនងស្នេហារបស់អ្នកទាំង ២ ផង ។ 

តារាស្រីនាង JunJera Junpitakchai បានបន្ថែមទៀតថា បើនិយាយអំពីពាក្យចចាមអារាមដែលថា​ នាងបាននាំលោក Mario ទៅជួបឪពុកម្តាយរបស់នោះមិនមែនជាការពិតទេព្រោះ នាង និងលោក Mario កំពុងតែស្ថិតនៅក្នុងដំណាក់កាលមើលចិត្តគ្នានៅឡើយទេ ៕



-ចុចអាន ៖ តារាប្រុសរូបសង្ហា Mario ត្រូវអ្នកគាំទ្រប្រឆាំងមិនឲ្យទាក់ទងជាមួយមិត្តស្រី ព្រោះតែមុខអាក្រក់



-ចុចអាន ៖ លោក Mario ចេញមុខប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈ ខណៈអ្នកគាំទ្រមិនចូលចិត្តព្រោះមិត្តស្រីមុខអាក្រក់





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Mario Maurer ​ Janjira Janjira