CamNews

យល់ដឹង 

អាហារ​ទាំង៥យ៉ាង អាច​ជួយ​ដល់​ការ​លូត​លាស់ របស់​សក់

បរទេស៖ យើងដឹងហើយថា សក់ជាផ្នែកមួយនៃសុខភាពរាងកាយ និងសម្ផស្ស ។ ហេតុដូចនេះ ការថែទាំសក់ឲ្យមាន សុខភាពល្អ ក៏ជាកាតព្វកិច្ច មួយដ៏ចាំបាច់ ដែលអ្នកគួរតែយកចិត្តទុកដាក់ផងដែរ ។ ខាងក្រោមនេះ ជាអាហារទាំង៥ យ៉ាងអាចជួយជំនួយ ដល់ការលូតលាស់របស់សក់៖

១. ត្រីសាម៉ុង
មានផ្ទុកនូវជាតិប្រូតេអ៊ីន វីតាមីន D និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលអាចជួយធ្វើឲ្យសក់រឹងមាំ និងជួយដល់ការលូត លាស់របស់សក់ ។ 

២. ផ្លែស្ត្របឺរី
ត្រូវបានគេចាត់ទុកថា ជាអាហារដ៏ប្រសើរបំផុត សម្រាប់សុខភាពសក់ ដែលសម្បូរទៅដោយជាតិវីតាមីន C អាចជួយធ្វើ ឲ្យសក់មានសុខភាពល្អ ។

៣. អយស្ទ័រ
មានផ្ទុកនូវជាតិស័ង្កសី និងសារធាតុរ៉ែជាច្រើន ដែលអាចជួយជំរុញការបង្កើនជាតិ Androgen ក្នុងរាងកាយ ។ ការ សិក្សាបានឲ្យដឹងថា មនុស្សដែលមានកម្រិតជាតិ Androgen ក្នុងខ្លួនទាប អាចធ្វើឲ្យការលូតលាស់របស់សក់មានស ភាពយឺត និងស្បែកក្បាលកើតអង្គែ ។

៤. ដំទ្បូងជ្វា
ជាសារធាតុចិញ្ចឹមដ៏សំខាន់ សម្បូរដោយជាតិ Beta-Carotene អាចបំប្លែងទៅជាជាតិវីតាមីន A នៅក្នុងរាងកាយ ដែល ជួយប្រឆាំងបញ្ហាស្បែកស្ងួត និងសក់ខូចបាន ។

៥. ស៊ុត
ជាប្រភពនៃជាតិវីតាមីន Biotin និងវីតាមីន B ដែលសារធាតុទាំងនេះពិតជាចាំបាច់ណាស់ ក្នុងការជួយធ្វើឲ្យសក់របស់ អ្នកលូតលាស់បានល្អ ៕

 


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

 


Tags: National news local news social news Cambodia Khmer Asia Phnom Penh