CamNews

ទូរស័ព្ទ 

Apple មាន​លុយ​ច្រើន​ជាង​​រដ្ឋាភិបាលអា​មេរិក

យោង​តាម​គេហទំព័រ​សារព័ត៌មាន​ BBC បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ ថា​នា​ពេល​បច្ចុប្បន្ន​
នេះ ក្រុមហ៊ុន​ Apple មាន​ថវិកា​ក្នុង​ការ​ចំណាយ​ច្រើន​ជាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ទៅ​ទៀត។

រតនា​គារ​របស់​អាមេរិក បាន​បង្ហាញ​ថា​មាន​ប្រាក់​សរុប ៧៣.៧​ពាន់​លាន​ដុល្លារ ចំណែក​ឯ
ក្រុម​ហ៊ុន​ Apple ថ្មី​ៗ​នេះ​​បាន​ឲ្យ​ដឹង​ថា​មាន​ប្រាក់​សំរាប់​ផ្គត់​ផ្គង់ចំនួន ៧៦.៤​ពាន់​លាន​ដុល្លារ។
នា​ពេល​បច្ចុប្បន្ន សហរដ្ឋ​អាមេរិកកំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ដែល​​ចំណាយ​ទឹក​ប្រាក់​ប្រមាណ
២០០ ពាន់​លាន​ដុល្លារ​អាមេរិក​ ច្រើន​ជាង​ប្រាក់​ចំណូល​របស់​ខ្លួន​រៀងរាល់​ខែ។ ផ្ទុយពី​ការ​
ធ្លាក់​ចុះ​របស់​រតនា​គារ​អាមេរិក ក្រុម​ Apple នៅ​តែ​បន្ត​ការ​កើន​ទ្បើង​​នៃ​ការ​លក់​ផលិត​ផល
​របស់​ខ្លួន​ទូ​ទាំង​ពិ​ភព​លោក។ យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់ Apple ​បាន​បង្ហាញ​ថា
ក្នុង​​រយៈ​ពេល​ ៣ខែ​គិត​ត្រឹម​ថ្ងៃ​ទី២៥ខែ​មិថុនា ប្រាក់​ចំណូល​សុទ្ធ​របស់​ក្រុមហ៊ុន​បាន​កើន
​ឡើង១២៥% ពោល​គឺ ៧.៣១ ពាន់​លាន​ ច្រើន​ជាង​ឆ្នាំទៅ​មិញ។
ជាមួយ​នឹង​ទឹក​ប្រាក់ដ៏​ច្រើន​នេះ​ ​ក្រុម​ហ៊ុន Apple ​​ កំពុង​រៀប​ចំ​គម្រោង​ចំណាយ​ថា​តើ​គេ​គួរ
​ចំណាយ​វា​លើ​អ្វី។

ប្រភព៖ Genk .
ដោយ៖ ណាវី .

Tags: