CamNews

យល់ដឹង 

ការយល់ខុសដែលអាចធ្វើអោយអ្នក ពិបាកមានផ្ទៃពោះ

ការស្រាវជ្រាវមួយនៅ New Zealand បានអោយដឹងថា ស្ដ្រីប្រមាណជា ៧៤% ដែលទៅ
ពិនិត្យបញ្ហាបន្ដពូជមិនបានយល់ដឹងពីបញ្ហាទាំងឡាយ ដែលខ្លួនកំពុងប្រឈមមុខ។

អ្នកជំនាញការផ្នែក សម្ភព និងបញ្ហាបន្ដពូជនៅមជ្ឈមណ្ឌលសុខភាពរបស់សាកលវិទ្យា
ល័យColumbia នៅក្រុងញូវយ៉ក ឈ្មោះ Joshua U. Klein បានកត់សម្កាល់ដូចខាងក្រោម ៖

អាយុ ៤០ក៏ដូចអាយុ ៣០

តាំងពីជំនាន់ Adam និង Eva រហូតមក គេមិនដែលបានឃើញមានស្ដ្រីច្រើនដែលបានពន្យា
កំណើត រហូតដល់អាយុពាក់កណ្ដាល ៣០ ឬចុង ៣០ ដូចពេលបច្ចុប្បន្ននោះទេ។

ការស្រាវជ្រាវបានអោយដឹងថា ការមិនមានផ្ទៃពោះនិយាយរួម បានកើនឡើងពី ៦% នៅវ័យ
២០ទៅ ២៤ឆ្នាំ ដល់ ៦៤% នៅវ័យ ៤០ទៅ ៤៤ឆ្នាំ។

មិនមានអ្វីត្រូវប្រញាប់

បន្ទាប់ពីរស់នៅជាមួយគ្នាបានមួយឆ្នាំ តែមិនមានកូន គឺអាចត្រូវបានគេយល់ថា មានបញ្ហា
អសមត្ថភាពបន្ដពូជ។ មនុស្សភាគច្រើនបានពន្យាពេលដល់ ជាងមួយឆ្នាំ ទើបទៅជួបគ្រូ
ពេទ្យ។ ប៉ុន្ដែ ប្រសិនស្ដ្រីមានអាយុតិចជាង ៣៥ឆ្នាំ និងមានសុខភាពល្អ វានឹងមិនមានអ្វីត្រូវ
បារម្ភខ្លាំងនោះដែរ។

បញ្ហានេះ ប្រហែលមកពីខ្ញុំ

ប្រវត្តិសាស្ដ្រ វប្បធម៌ និងសាសនា បានធ្វើអោយស្ដ្រី(ពិសេសស្ដ្រីនៅអាស៊ី)យល់ថា ខ្លួនមាន
កំហុសសម្រាក់មិនអាចមានផ្ទៃពោះ។ បញ្ហានេះមិនត្រឹមត្រូវដូចអ្នកគិតនោះទេ។

ប្រសិនមេជីវិតរបស់បុរសខ្សោយនោះ បុរសនឹងមិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្ដ
ពូជនោះដែរ។ ការស្រាវជ្រាវ អោយដឹងថា ការមិនមានផ្ទៃពោះ ពី ២៥ ទៅ ៣៥% គឺកើតឡើង
ដោយសារមេជីវិតរបស់បុរស។

ខ្ញុំអាចមានកូនដោយសារ IVF នៅវ័យ ៤០ ទៅ ៥០ឆ្នាំ

ថ្វីបើការធ្វើអោយមានផ្ទៃពោះដោយវិធីសាស្ដ្រ IVF (In Vitro Fertilization) ទទួលបានជោគ
ជ័យរហូតដល់ ៤៨% ប៉ុន្ដែ វានឹងថយចុះទៅតាមអាយុរបស់ស្ដ្រី។ ស្ដ្រីដែលមានវ័យចាប់
ពី ៤៣ឆ្នាំឡើងទៅ នឹងមានជោគជ័យត្រឹមតែ ៩%ប៉ុណ្ណោះសម្រាប់ការប្រើប្រាស់វិធីសាស្ដ្រ
IVF មួយលើកៗ៕

 វីដេអូស្ដីពីការប្រើវិធីសាស្ដ្រ IVF (In Vitro Fertilization) ធ្វើអោយមានផ្ទៃពោះ


ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD


Tags: lifestyle pregnancy wemen