CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច រើបន្លាលួស នៅជុំវិញ វិមានរដ្ឋាភិបាល ខណៈ ក្រុមបាតុករបើក ចរាចរណ៍ តាមផ្លូវមុនីវង្ស ឡើងវិញ

ភ្នំពេញ ៖ ក្រោយពីស្ថានការណ៍ទូទៅ នៅមុខវិមានសន្ដិភាព បានធូរស្រាលឡើង វិញ ក្រោយពីក្រុម បាតុករជាច្រើននាក់បាន ចាកចេញ និងបើកផ្លូវមុនីវង្សឡើងវិញនោះ  កម្លាំងសមត្ថកិច្ច បានរើបន្លា លួសចេញជាបណ្ដើរៗ នៅជុំវិញវិមានសន្ដិភាពចាប់ពី វេលាម៉ោង ៤ និង១០នាទីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ នេះ ។

សេចក្ដីរាយការណ៍ ពីមុខវិមានសន្ដិភាព បានឱ្យដឹងថា ចរាចរទៅវិញទៅមកតាមផ្លូវ សហព័ន្ធរុស្ស៊ី មុខវិមានសន្ដិភាពត្រូវបាន ដំណើរការឡើងវិញ ខណៈដែលក្រុមបាតុករ ជាច្រើននាក់បើកចរាចរតាម បណ្ដោយ ផ្លូវព្រះមុនីវង្ស ហើយត្រឡប់ទៅទីលាន វិញ ប៉ុន្ដែ ក៏មានក្រុមបាតុករខ្លះភាគច្រើន ជាក្មេង ស្ទាវ បន្ដនៅទីនោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news