CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកជំនាញបច្ចេកវិទ្យាថា បញ្ហាឆាប់អស់ថ្ម នៅលើ Galaxy S6, S6 Edge គឺមកពី Android 5.0

បញ្ហាកំហុសឆាប់អស់ថ្ម ដែលមាននៅលើកំពូលស្មាតហ្វូន Galaxy S6 និង​ S6 Edge ត្រូវបានពិភព អ្នកបច្ចេកវិទ្យាលើកយកមក ធ្វើការពិភាក្សាវែកញែករកមូលហេតុ។ មតិយោបល់ភាគច្រើន បានឲ្យ ដឹងថា គឺមកពី Android 5.0 ផ្ទាល់តែម្តង ដែលបង្កឲ្យមានស្ថានភាពនេះ ដល់ កំពូលស្មាតហ្វូនទាំងពីរ របស់ Samsung។

អាន៖ iOS 9 អាចប្រើបានចាប់ពី iPad mini, iPad 2 និង iPhone 4S ឡើងទៅ

បញ្ហាចម្បងមួយ ក្នុងចំណោមបញ្ហាធំៗមួយចំនួន នាពេលបច្ចុប្បន្នរបស់ Android 5.0 គឺការដែលនៅ តែរក្សាតំណភ្ជាប់ទូរស័ព្ទ យូរជាងកំរិតដែលចាំបាច់។ កត្តានេះ ត្រូវបានអ្នកប្រើប្រាស់ជាច្រើននាក់ មានការរអ៊ូរទាំ នៅក្នុងរបាយការណ៍នៃគម្រោងកូដបើក Android។​ ក្នុងនោះ Android 5.0 នៅតែបន្ត រក្សានូវតណភ្ជាប់ទូរស័ព្ទ ទាំងពេលដែលបានបិទ session Aplication អស់ទៅហើយក្តី។

អាន៖ Galaxy S6, S6 Edge អាចថតរូប RAW បន្ទាប់ពីអាប់ឌេតឡើង Android 5.1 ធ្វើឲ្យសមត្ថភាព ថតរូប កាន់តែល្អជាងមុន

បើយោងបទពិសោធន៍របស់គេហទំព័រ Sammobile បានឲ្យដឹងថា លទ្ធភាពច្រើនដែល Application ប្រកាសសេចក្តីជូនដំណឹង ស្តីពីស្ថានភាពនៃការប្រើប្រាស់ទិន្នន័យទូរស័ព្ទ ស្ថិតនៅកំរិតខ្ពស់។ សូម្បី តែ Xperia Z3 ស្មាតហ្វូនដែលត្រូវបានគេវាយតំលៃខ្ពស់ ស្តីពីសមត្ថភាព នៃការសន្សំសំចៃថាមពលថ្ម ក៏ទប់ទល់មិនបានដែរ នៅពេលដែលអាប់ឌេតឡើង Android 5.0.2។

Android 5.1 ថ្មីបំផុតសម្រាប់ពេលបច្ចុប្បន្ននេះ ក៏មិនបានបង្ហាញឲ្យឃើញភាពល្អប្រសើរច្រើន លើ បញ្ហ ដែលបាននិយាយខាងលើនោះទេ។ កត្តានេះ បង្ហាញឲ្យឃើញថា Andorid 5.0 របស់ Google នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ មុនពេលដែលទទួលបាននូវភាពស្ថិតស្ថេរមួយ ដូចទៅនឹង Android 4.4 KitKat មុននេះ៕

អាន៖ HTC ភ្លាត់ស្នៀត ប្រើរូបភាពថតចេញពីកាមេរ៉ា iPhone ក្នុងការបង្ហាញណែនាំ One M9 ម៉ូដែលស្រោបមាស

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Sammobile, Vreview


Tags: Battery Error Galaxy S6 S6 Edge Android 5.0 Smartphone Samsung Hightech