នាយកក្រុមហ៊ុន Samsung ប្រចាំនៅអាមេរិចខាងជើង លោក Gregory Lee បានឲ្យដឹងថា ពួកគេបាន មានបណ្តាគំរូស្មាតហ្វូនដែលអាចបត់បែនបាន តាំងពី ១០ឆ្នាំមុនមកម្ល៉េះ ហើយមូលហេតុធំបំផុតដែល បណ្តាផលិតផលទាំងនេះ មិនទាន់អាចបង្ហាញខ្លួននៅលើទីផ្សារ គឺមកពីបញ្ហាលំបាក ក្នុងដំឡើងវា និងបញ្ហាតម្លៃផងដែរ។ ជាក់ស្តែងបញ្ហានេះ បានផ្លាស់ប្តូរហើយ ហើយលោកនាយករូបនេះ ក៏បានឲ្យដឹងថា "វាដូចជាជិតលេចចេញរូបរាងហើយ"។
មិនច្បាស់ថា ជិតមានហើយរបស់លោក Lee គឺពេលណានោះទេ ប៉ុន្តែបណ្តាព័ត៌មានចចាមអារ៉ាមកាល ពីពេលថ្មីៗនេះ បានឲ្យដឹងថា ស្មាតហ្វូនបត់បែនបានរបស់ Samsung នឹងបង្ហាញខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំក្រោយនេះ ពោលពេលព្រឹត្តិការណ៍ MWC 2017 ប្រារព្ធធ្វើឡើង។ ជាក់ស្តែង អ្នកណាអាចដឹងបានទៅថា ពួកយើងអាចបានឃើញនូវស្មាតហ្វូនអាចបត់បែនបានមួយ បង្ហាញខ្លួននៅចុងឆ្នាំនេះ ឬក៏នៅ ក្នុងខែសីហាខាងមុខនេះ ដែលជាពេលវេលានៃការបង្ហាញណែនាំ Samsung Galaxy Note 7 នោះ?
- អានអត្ថបទ៖ គំរូស្មាតហ្វូន ថេប្ល៊ែត ដែលអាចបត់បែន ដំបូងគេលើលោក បានបង្ហាញខ្លួនហើយ (មានវីដេអូ)
ប្រែសម្រួល៖ មង្គល
ប្រភព៖ Recode, tinhte