អាមេរិក៖ នៅពេលដែលគេ បង្ហាញវិទ្យុដ៏ធំមួយ ដែលមិនធ្លាប់មានពីមុនមក គឺបានធ្វើអោយ
មនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។
វិទ្យុម៉ាញ៉េនេះ ត្រូវបានច្នៃប្រឌិតឡើងដោយលោក Derek Wunder មានវ័យ ៣៦ឆ្នាំ រស់នៅ
រដ្ឋកាលីហ្វូញ៉ូ សហរដ្ឋអាមេរិក។ លោក Derek បាននិយាយថា ដំបូងឡើយគាត់គ្រាន់តែកែ
ច្នៃវិទ្យុម៉ាញ៉េនេះ សម្រាប់ការចាក់លេងកម្សាន្ដប៉ុណ្ណោះ តែក្រោយមក ការដែលធ្វើចុះឡើង
គឺបានធ្វើអោយគាត់ឈានដល់ ធ្វើវាអោយក្លាយទៅជាមានរូបរាងធំបែបនេះ ពោលគឺវាមាន
ប្រវែងដងខ្លួនដល់ទៅ ៧ម៉ែត្រ ឯណ្ណោះ។
លោក Derek បានបន្ដថា វិទ្យុម៉ាញ៉េនេះ ក៏ត្រូវបានជួយជ្រោមជ្រែងធ្វើ ពីមិត្ដភ័ក្ររបស់គាត់
ផងដែរ ដែលវិទ្យុម៉ាញ៉ានេះទៀតសោត គឺត្រូវបានដាក់ដំណើរការដោយ កម្លាំង 318v- 8 en
gine និងត្រូវការកម្លាំងមនុស្សដល់ទៅ ៥០នាក់ ក្នុងលើកវាចុះឡើង។
លោក Derek បានសង្កត់ដែរថា បើសិនជាមានក្រុមហ៊ុនណាមួយ មានការពេញចិត្ដ លោក
នឹងដាក់វិទ្យុម៉ាញ៉េ របស់លោកមួយនេះលក់៕
ដោយ៖ ណារិន្ទ
ប្រភព៖ newsday