ទីក្រុងភ្យុងយ៉ាង បានធ្វើការព្រមាន កាលពីថ្ងៃអង្គារ ម្សិលមិញថា កូរ៉េខាងត្បូងនឹងត្រូវប្រឈរមុខ
នឹងវិនាសកម្មដ៏ធ្ងន់ធ្ងរ  ប្រសិនបើទីក្រុងសេអូល និងសម្ព័ន្ធមិត្តរបស់ខ្លួនសហរដ្ឋអាមេ   នៅតែបន្ត
ការឈ្លានពានប្រឆាំងនឹងកម្មវិធីផលិតគ្រាប់កំាជ្រួចនុយក្លែអែរ  របស់កូរ៉េខាងជើង។
កូរ៉េខាងជើង និងកូរ៉េខាងត្បូង   បានបើកកិច្ចប្រជុំពិភាក្សាគ្នាមួយ  ក្នុងវេទិកាអង្គការសហប្រជា
ជាតិនៅក្នុងទីក្រុង Geneva ដែលផ្តោតសំខាន់ទៅលើបញ្ហាការគ្រប់គ្រងអាវុធលើសាកលលោក 
ដោយសារតែ កូរ៉េខាងជើង  បានធ្វើការ បាញ់សាកល្បងនូវគ្រាប់កាំជ្រួចនុយក្លែអែរ ដែលមាន
រយៈចំងាយឆា្ងយកាលពីសប្តាហ៍មុន។
ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិច   តែងតែធ្វើការប្រឆាំងនឹង
កម្មវិធីផលិតគ្រាប់កាំជ្រួចនុយក្លែអេររបស់កូរ៉េខាងជើង និងថ្កោលទោស ដាក់ទណ្ឌកម្មលើកូរ៉េខាង
ជើង៕
ដោយ៖ វណ្ណៈ
 ប្រភព៖ channelnewsasia