CamNews

ទូរស័ព្ទ 

ជឿទេថា Galaxy S6 ត្រូវបានទម្លាក់ពីរយះកំពស់ជិត ៤ម៉ឺនម៉ែត្រ នៅតែមានដំណើរការធម្មតា? (មានវីដេអូ)

កំពូលស្មាតហ្វូន Samsung Galaxy S6 បានធ្វើដំណើរជាផ្លូវការទៅកាន់លំហអាកាស ជាមួយនឹងការ ទម្លាក់ខ្លួនចុះមកកាន់ដីវិញ។ តើប្រិយមិត្តជឿទេថា កំពូលស្មាតហ្វូនមួយនេះ នៅអាចមានដំណើរការ ប្រើប្រាស់បានធម្មតានោះ?

អាន៖ Apple ដណ្តើមបានលេខ១ មកវិញ នូវតំណែង ស្លាកយីហោមានតំលៃជាងគេបំផុត ប្រចាំឆ្នាំ ២០១៥


កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតសំបកស្មាតហ្វូន Slickwraps បានសម្រេចធ្វើការពិសោធន៍លេង មួយ ជាមួួយនឹងកំពូលស្មាតហ្វូន Galaxy S6 ដោយបាននាំវាទៅដល់រយះកំពស់ ៣៧២៦៦ ម៉ែត្រ នៅក្នុងលំហអាកាស ហើយធ្វើការទម្លាក់វាចុះមកកាន់ផ្ទៃដី។

ប្រភពបានឲ្យដឹងថា Galaxy S6 ត្រូវបានក្រុមហ៊ុនខាងលើ ធ្វើការដោះដូរសំបកជាមួយនឹងសំបកឬស្សី នៅផ្ទៃខាងក្រៅ ក្នុងគោលបំណងដើម្បីឲ្យវាអាចទ្រាំបាននូវអាកាសធាតុត្រជាក់ដល់ទៅ -54 អង្សារសេ  និងល្បឿនធ្លាក់ចុះមកដីវិញ ដល់ទៅ 177 km/h។ ជាមួយនឹងលក្ខខណ្ឌដូច្នេះ គឺប្រហែលជាស្ទើរតែគ្រប់ ឧបករណ៍អេឡិចត្រូនិចទាំងអស់ សុទ្ធតែនឹងត្រូវបានឈប់ដំណើរការ ក៏ប៉ុន្តែ Galaxy S6 គឺមិនដូច្នេះទេ ដោយវានៅតែរក្សាបាននូវដំណើរការជាធម្មតា។ 

អាន៖​ iPhone 6S អាចនឹងជាស្មាតហ្វូន មានកម្រាស់ស្តើងជាងគេ របស់ Apple

បើទោះបីដូច្នេះ Galaxy S6 មិនមែនជាឧបករណ៍ដំបូង ដែលត្រូវបាននាំទៅកាន់លំហអាកាសនោះទេ។ កាលពីមុនគឺមាន Galaxy S2 (2011) និង LG G2 (2013) បានឡើងដល់រយះកំពស់ ៣០០០០ ម៉ែត្រ ក្នុងនោះ ក៏មានអ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេសឈ្មោះ Colin Furze បាននាំទៅជាមួយនូវស្មាតហ្វូន HTC One M8 រាប់សិបគ្រឿង ដើម្បីធ្វើការពិសោធន៍នៅរយះកំពស់ ៣០៤៨០ ម៉ែត្រ ប្រៀបទៅនឹង ផ្ទៃដី។ ទន្ទឹមនឹងនោះ បណ្តាការធ្វើពិសោធន៍ខាងលើ សុទ្ធតែមិនមានអ្វីអស្ចារ្យ បើប្រៀបជាមួយនឹង ការពិសោធន៍ស្មាតហ្វូន Nexus One របស់ NASA ពី PhoneSat របស់ក្រុមហ៊ុនកាលពីឆ្នាំ 2010 នោះ ដែរ។

សូមប្រិយមិត្តអ្នកអាន ទស្សនាវីដេអូស្តីពីដំណាក់កាល នៃការទម្លាក់ Galaxy S6 ពីរយះកំពស់ ៣៧២៦៦ ម៉ែត្រ ប្រៀបជាមួយនឹងផ្ទៃដី ខាងក្រោមនេះ ទាំងអស់គ្នា៖ 

អាន៖ Office និង Skype នឹងត្រូវបានដំឡើង រួចជាស្រេចនៅលើ Tablet របស់​ LG និង Sony

អាន៖ សុខៗ iPhone 6C លេចចេញរូបរាងនៅលើ គេហទំព័ររបស់ Apple

ប្រែសម្រួល៖ ករុណា
ប្រភព៖ Android Authority, Vreview


Tags: Galaxy S6 Samsung Smartphone Hightech