CamNews

ប្លែកៗ 

វ័យ ១១៦ឆ្នាំស្លាប់ភ្លាម ១១៥ឆ្នាំ បំបែកឯតទគ្គកម្មភ្លែត


អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ guinnessworldrecords ដែលបានចុះផ្សាយកាល
ពីម្សិលមិញនេះថា លោកយាយម្នាក់ដែលមានអាយុ ១១៥ ឆ្នាំត្រូវបានគេគិតថា ជាមនុស្ស
ដែលមានវ័យចំណាស់ជាងគេ លើពិភពលោក នេះបើគិតត្រឹមថ្ងៃទី ០៥​ ធ្នូ​ ២០១២។

លោកយាយ Dina Manfredini កើតនៅថ្ងៃទី ០៤មេសា ឆ្នាំ ១៨៩៧នៅរដ្ឋLowa សហរដ្ឋអា
មេរិក។ តែក្រោយមក គាត់ក៏បានផ្លាស់ទីលំនៅ ទៅតាមប្ដីរបស់គាត់គឺ Riccardo Manfredini
នៅឯប្រទេសអ៊ីតាលី។



លោកយាយ​ Dina Manfredini

លោកយាយបាននិយាយថា គាត់អាចមានអាយុវែងបែបនេះ គឺដោយសារគាត់ជាមនុស្ស
ឧស្សាហ៍ធ្វើការងារ ចូលចិត្ដហាត់ប្រាណ បរិភោគបន្លែ ផ្លែឈើ និងការពនិត្យសុខភាពជា
មួយវេជ្ជបណ្ឌិតញឹកញ៉ាប់។

គួរបញ្ចាក់ផងដែរថា ការដែលលោកយាយអាចចុះក្នុង​សៀវភៅ Guinness World Reco
rds
បាន គឺស្របពេលដែល លោកយាយ Besse Cooper មានវ័យ ១១៦ ស្លាប់ថ្ងៃទី ៤ ខែ
ធ្នូ ២០១២។

ដោយ៖ រក្សា
ប្រភព៖ Guinnessworldrecords

 


Tags: Unbelievable strange oldest peson USA