បើយោងតាមគេហទំព័រ zol.com.cn ថែប៊្លែត Galaxy Note 5 នឹងត្រូវបានបំពាក់នូវអេក្រង់ទំហំ 5,9 inch កំរិតរីសូលុយ ហ្សិនខ្ពស់ 2K គឺធំជាងមុនបើប្រៀបនឹងទំហំ 5,7 inch របស់ Galaxy Note 4 មុននេះ។
ថែប៊្លែត ត្រូវបានគេឲ្យដឹងថា នឹង ប្រើប្រាស់រន្ធដោត USB Type-C ជំនូសឲ្យ microUSB ដូចពីមុន ក្នុង គោលដៅដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ព្រោះវាអាចឲ្យអ្នកប្រើដោតតាមមុខណាក៏បាន ដូចទៅនឹងរន្ធដោតសាករបស់ iPhone ដែរ។ ទន្ទឹមនឹងនោះ វាក៏អនុញ្ញាតឲ្យសាកថ្មបានរហ័សជាងមុន និងគាំទ្របង្ហាញរូបភាព 4k ចេញទៅអេក្រង់ខាងក្រៅ ពេលភ្ជាប់ជាមួយនឹងបណ្តា ឧបករណ៍អេឡិច ត្រូនិចផ្សេងទៀត។
អាន៖ Galaxy Tab E អេក្រង់ 9.6 inch ថែប្ល៊ែតថ្មីមួយទៀតរបស់ Samsung លេចចេញរូបរាង
រូបភាពតំណាង
កាលពីពេលថ្មីៗនេះ ប្រព័ន្ធប្រតិបត្តិការ Android M ក៏បានគាំទ្រ USB-C ដូច្នេះការដែលបណ្តាក្រុមហ៊ុន ចាប់ផ្តើមបញ្ចេញ បំពាក់នូវរន្ធដោតប្រភេទនេះ នៅលើបណ្តាឧបករណ៍ Mobile របស់ខ្លួន វាគឺជារឿង មួយសមហេតុផល។ Note 5 អាចនឹង ប្រើប្រាស់ chip 8 Core Exynos 7422 (ប្រភេទថ្មីជាង បើប្រៀប នឹង chip 7420 ដែលប្រើនៅក្នុង Galaxy S6), អង្គចងចាំដែលមានល្បឿនលឿន UFS 2.0, ថាមពលថ្ម 4100mAh ហើយអ្វីៗត្រូវបានបង្រួមតូចស្តើង នៅក្នុងតួម៉ាស៊ីនដែល មានកម្រាស់ស្តើង 7,9 mm (Note 4 សព្វថ្ងៃមានកម្រាស់ 8,5 mm)។
អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦
Note 5 នឹងបង្ហាញណែនាំខ្លួន នៅក្នុងពិធីតាំងពិពណ៌ IFA 2015 ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែ កញ្ញា ឆ្នាំនេះ៕
ប្រែសម្រួល៖ ករុណា
ប្រភព៖ Zol.com.cn, Tinhte