CamNews

សម្រស់ 

ប្រភេទផ្លែឈើ ជួយថែរក្សា ស្បែកមុខ និង កំចាត់មុន លើផ្ទៃមុខ (វគ្គ ២)

សម្រស់  គឺជាពិតសំខាន់ណាស់ សំរាប់ស្រ្តីគ្រប់រូប ដើម្បីទទួលបាននូវ ភាពជឿជាក់ និង
ភាពទាក់ទាញ ពីមនុស្សនៅជុំវិញខ្លួន។ ខាងក្រោមនេះ ជាប្រភេទផ្លែឈើ ដែលអាចជួយ
ថែរក្សា ស្បែកមុខ និង កំចាត់មុន លើផ្ទៃមុខរបស់អ្នក៖

១/ ផ្លែប៉ម ជាប្រភេទអាហារ ដែលសម្បូរណ៍ទៅសារធាតុ និង វីតាមីន   ជាច្រើនប្រភេទ
ដែលជួយទៅចិញ្ចឹមស្បែកមុខ របស់អ្នក    ឱ្យស្រស់ស្អាត   មានសំនើម។   ជាពិសេស
សូមទទួលទានទាំងសម្រក ដោយសារតែ សម្រកប៉ម   ក៏មានផ្ទុកនូវ វីតាមីន  ជាច្រើន
និង មានផលប្រយោជន៍ សំរាប់ចិញ្ចឹមស្បែកមុខ។

២/ ផ្លែល្ហុង មានផ្ទុកនូវសារធាតុ អង់ហ្សីម ដែលមានតួនាទី យ៉ាងសំខាន់ ក្នុង ជួសជុល
កោសិកាស្បែក ចាស់ៗ និង ធ្វើស្បែកមុខ នៅក្មេងវ័យ ជានិច្ច។

៣/ ទឹកក្រូចឆ្មា ជាឱសថ ដ៏សក្តិសិទ្ធិ សំរាប់ព្យាបាលមុខ កើតមុន   គ្រាន់តែ   យកទឹក
ក្រូចឆ្មា លាប នៅលើផ្ទៃមុខ កន្លែងណា ដែលកើតមុន ទុករយៈពេល ១០ ទៅ ១៥នាទី
រួចលាងសំអាត មុខចេញ នឹងសាប៊ូសំអាតមុខ ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ fruitsinfo


Tags: Lifestyle Eat fruits to cure acne naturally