CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមសកម្មប្រយុទ្ធ កំពុងមានសង្គ្រាម ជាមួយអាមេរិក​ បង្ហោះវីដេអូ ចំណាត់ខ្មាំង ខណៈគម្រាមកាត់ក្បាល ជនទី៤

ព័ត៌មានអន្តរជាតិ ៖ វីដេអូមួយ ដែលមានរយៈ ពេល  ៣នាទី ត្រូវបានបង្ហោះដោយក្រុមសកម្មប្រយុទ្ធ រដ្ឋឥស្លាម ISIS កាលពីរសៀលថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ដែលបង្ហាញពីការដោះលែង ចំណាប់ ខ្មាំង ជនជាតិ អង់គ្លេសម្នាក់ ដោយ  និយាយ   ថា លោកនឹងបង្ហាញការពិត និងសេចក្តី ជាក់លាក់មួយចំនួន នៅក្នុងការ បកស្រាយថ្ងៃមុខ ។


ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នេះឲ្យដឹងថា  វីដេអូខ្លីមួយ នោះ មានចំណងជើងថា Lend Me Your Ears បានបង្ហាញពីបុរសម្នាក់ស្លៀកពាក់ អាវ   ពណ៍ទឹកក្រូច បាននិយាយថា  លោក ឈ្មោះ  ចន ខានលី John Cantlie ជាអ្នកកាសែត ជនជាតិអង់គ្លេស ដែលបាន ធ្វើ ការ សម្រាប់ ថ្ងៃអាទិត្យ ។ លោក បាន និយាយថា លោកត្រូវបានចាប់ខ្លួនដោយ ក្រុមសកម្មប្រយុទ្ធ រដ្ឋឥស្លាម បន្ទាប់ពី បានមកដល់ប្រទេសស៊ីរី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ។


ជាមួយនឹងវីដេអូ ដែលមានលេចឡើង នូវនរណា   ម្នាក់ ក្រៅពីលោក ខានលី មួយនេះ ក្នុងនោះ លោក បាននិយាយថា  “   ខ្ញុំជាអ្នកទោស ដែល ខ្ញុំមិនអាច  ប្រកែកបាន ប៉ុន្ដែបានសម្លឹងមើលថា ខ្ញុំអាចរំដោះ ដោយ រដ្ឋាភិបាលរបស់ខ្ញុំ ហើយឥឡូវនេះខ្ញុំបានធ្លាក់ក្នុងដៃ   របស់ក្រុមសកម្ម   ប្រយុទ្ធ  ឥស្លាមនិយម ខ្ញុំគ្មានអ្វី ដែលត្រូវសង្ឃឹមទៀតនោះទេ”។

លោក ខានលី បានបន្ថែមទៀតថា “ខ្ញុំអាចនឹងរស់    ខ្ញុំ អាចនឹងស្លាប់  ប៉ុន្ដែខ្ញុំចង់យកឱកាស នេះដើម្បី បង្ហាញ ពីការពិតខ្លះ ដែលអ្នកទាំងអស់គ្នាអាចវែកញែក  បាន អ្វី ដែលជាការពិតនោះ ដែលថា ប្រសិន បើពិចារណាប្រហែលជាអាចជួយជីវិតមនុស្សបាន ។ លោកបានបន្ថែមទៀតថា   បណ្ដា ប្រទេសលោក ខាងលិច ក៏បាន និងកំពុងទាក់ទាញការគាំទ្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឥស្លាមនិយម IS នេះដែរ ។


គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមឧទ្ទាម អ៊ីស្លាម  ជ្រុលនិយម  IS  បានធ្វើ អោយពិភពលោក មានភាពតក់ស្លុតជាខ្លាំង តាមរយៈការបង្ហោះជាខ្សែអាថ៍វីដេអូ ក្នុងការ    កាត់ក្បាល សម្លាប់ចំណាប់របស់ខ្លួន ជាបន្តបន្ទាប់ ដល់ទៅ ៣ រូប ក្នុងនោះ រួមមានដូចជា ៖ អ្នកកាសែតអាមេរិក ២ រូប លោក James Foley និងលោក Stephen Sotloff រួមទាំងបុគ្គលិកជំនួយមនុស្សធម៌  របស់អង់គ្លេស ម្នាក់ផ្សេងទៀត លោក David Haines ខណៈការសម្លាប់ចំណាប់ខ្មាំង  ទាំងនេះ  ត្រូវបានគេមើលអោយ ឃើញថា ជាការឆ្លើយតប និងសងសឹក ទៅនឹងចំណាត់ការ សហរដ្ឋ  អាមេរិក  ក្នុងការវាយប្រហារតាម អាកាស មកលើក្រុមរបស់ខ្លួន ។


បន្ថែមពីលើនេះ របាយការណ៍ បញ្ជាក់អោយដឹងថា ក្នុងខ្សែអាថ៍វីដេអូ ស្តីពីការបង្ហាញខ្លួនចំណាប់ខ្មាំង លើកនេះ ក្នុងនោះ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម   បាន ធ្វើការគម្រាម  គំហែង  ក្នុងការកាត់ក្បាល សម្លាប់ចំណាត់ខ្មាំងម្នាក់ទៀត ឈ្មោះ Alan Henning   ជនជាតិ អង់គ្លេស ហើយបើចំណាប់ខ្មាំងរូបនេះ​ ត្រូវបានសម្លាប់ដោយកាត់ក្បាលមែននោះ គាត់គឺជាជនរងគ្រោះទី ៤ ហើយ ៕

- អាន ៖  អូបាម៉ា ក្តៅស្លឹកត្រចៀក កាន់តែខ្លាំង ខណៈ សន្យាកំទេច ក្រុមឧទ្ទាម ក្រោយសម្លាប់ កាត់ក្បាល មនុស្សទី ៣

- អាន ៖ ផ្អើលពេញសកលលោក ជាពិសេស ទំព័រមុខ សារព័ត៌មាន ក្រុមឧទ្ទាម សម្លាប់កាត់ក្បាល បុរសជនជាតិ អង់គ្លេស (វីដេអូ)

 

ប្រភព ៖ ប៊ីប៊ីស៊ី ដើមអម្ពិល ស៊ិនហួរ យូធូប និង ហ្គូហ្គល


Tags: Int news World news Breking news Unt news Iraq Obama US USA James Foley David Haines