នៅក្នុងខែមករានេះ បណ្ដាក្រុមហ៊ុនទូរស័ព្ទភាគច្រើន លក់ផលិតផលដែលត្រូវបានបង្ហាញ
កាលពីចុងឆ្នាំ ២០១២។ ខាងក្រោមនេះ គឺជា បណ្ដា Smartphone ដែលគួរឱ្យចាប់អារម្មណ៍
បំផុត ក្នុងខែមករា ២០១៣។
Nokia Lumia 620
Lumia 620 មានសំបកខាងក្រោយធ្វើអំពី polycarbonate ដែលមាន 4ពណ៌ដ៏ស្រស់ស្អាត អាច
ដោះផ្លាស់ប្តូរបានតាមចិត្ត។ វាប្រើប្រាស់អេក្រង់ទំហំ 3,8 inch ជាមួយកំរិតពន្លឺ 800 x 480 pixel។
វារចនារាងក្រាស់បន្តិច និងកោងដែលធ្វើឲ្យកាន់ក្នុងដៃណែនល្អ។ អេក្រង់ប្រើបច្ចេកវិទ្យា Clear
Black ដូច្នេះបានធ្វើឲ្យអេក្រង់នៅតែមានពន្លឺច្បាស់ល្អ ទោះស្ថិតក្រោមកំដៅថ្ងៃខ្លាំង។ កាមេរ៉ា
របស់វា គឺ ៥ megapixel ។
Nokia Lumia 620 នឹងត្រូវបានលក់ចេញក្នុងខែនេះ ក្នុងតម្លៃប្រហែល ២៦០ដុល្លារ។
នេះគឺជាផលិតផលជាន់ខ្ពស់របស់ Sony ហើយវានឹងត្រូវបានលក់ចេញក្នុងខែនេះ។ Xperia V
មានសមត្ថភាពទប់ទល់នឹងការជ្រាបទឹក តាមស្ដង់ដា IP 57 ។ អេក្រង់របស់វា ទំហំ 4,3 inch
HD និងមាន RAM 1 GB អង្គចងចាំក្នុងម៉ាស៊ីន 8 GB អាចបន្ថែមបានដល់ 32 GB ។ Xperia V
ដំណើរការដោយ Android 4.0 ។ ចំណែកកាមេរ៉ា វិញ ឡើងដល់ 13 megapixel ។
Xperia V នឹងមានតម្លៃប្រហែល ៦០០ដុល្លារ។
Samsung Galaxy S III Mini នៅតែរក្សារចនាដូច Galaxy S III និងប្រើប្រាស់អេក្រង់ Super
AMOLED 4 inch ។ ម៉ាស៊ីននេះ បំពាក់ដោយប្រូសេស៊ើរ dual-core 1GHz, RAM 1 GB និង
អង្គចងចាំក្នុងម៉ាស៊ីន 32 GB និង កាមេរ៉ា 5 megapixel ។ Samsung Galaxy S III Mini ដំណើរ
ការដោយ Android 4.1 ។
Samsung Galaxy S III Mini នឹងអាចលក់ក្នុងតម្លៃ ៣៨០ដុល្លារ។
Smartphone Nexus 4 របស់ Google ដែលត្រូវបានផលិតដោយក្រុមហ៊ុន LG នឹងដាក់លក់នៅ
ចុងខែមករា ជាមួយនឹងតម្លៃ ប្រហែល ៥២០ដុល្លារ។ នេះជា smartphone ដំបូងដែលដំណើរការ
ដោយ Android 4.2 ។ LG Nexus 4 ប្រើប្រាស់អេក្រង់ IPS LCD 4,7 inch HD បំពាក់ ប្រូសេស៊ើរ
quad-core Snapdragon S4 Pro 4 1,5 GHz, RAM 2 GB អង្គចងចាំរបស់ម៉ាស៊ីន អាច 8 GB ឬ
16 GB និងកាមេរ៉ា 8 megapixel ។
Nexus 4 អាចនឹងត្រូវបានលក់ក្នុងតម្លៃ ៥២០ដុល្លារ។
HTC One SV របស់ HTC នឹងត្រូវលក់ចេញនៅដើមដើមខែនេះ ប៉ុន្ដែតម្លៃរបស់វាមិនទាន់ត្រូវបាន
បង្ហើបឱ្យដឹងនៅឡើយ។ HTC One SV មានអេក្រង់ 4,3 inch និងបំពាក់ ប្រូសេស៊ើរ dual-core
1,2 GHz, RAM 1 GB និងអង្គចងចាំក្នុង 8 GB ។ One SV ដំណើរការដោយ Android 4.1 និងមាន
កាមេរ៉ា ខាងក្រោយ 5 megapixel ។
ដោយ ៖ សីហា
ប្រភព ៖ VE