ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិន បានសម្រេចលុបចោល ក៏ដូចជា ដកចោល រាល់បណ្តា បុគ្គលិករដ្ឋាភិបាល មានតែឈ្មោះខ្មោច ដល់ទៅ ១៦០,០០០ នាក់ ពីបញ្ជីបើកប្រាក់ខែរបស់ខ្លួន ខណៈបេក្ខភាព បុគ្គ លិកមានតែឈ្មោះទាំងនេះ "កូនខ្មោច" កាលពីពេលកន្លងទៅ តែងតែទទួលបានប្រើខែ ដោយពុំបានបំ ពេញការងារអ្វីទាល់តែសោះ នេះបើយោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ កាលពី ថ្ងៃច័ន្ទម្សិលមិញ ពោល កាសែត People's Daily គូសបញ្ជាក់អោយដឹងថា ជារួម បុគ្គលិកខ្មោច ក្នុងជួរ រដ្ឋាភិបាលមានឈ្មោះ កូនខ្មោច ចាំតែបើកប្រាក់ខែដោយពុំបានធ្វើការងារអ្វីទាល់តែសោះមានដល់ទៅ ១៦២,៦២៩ នាក់ នោះ គឺត្រូវបានរដ្ឋាភិបាល ប្រទេស សម្រេចដកចោល និង កំចាត់ចោល ក្នុងយុទ្ធនា ការប្រទេស កាលពីឆ្នាំកន្លងទៅ ។
ប្រភពដដែលបន្តអោយដឹងថា តួរលេខ នៃឈ្មោះបុគ្គលិក កូនខ្មោច មានចំនួនលើសលប់ និង ច្រើន ជាងគេនៅក្នុងប្រទេសនោះ គឹបានធ្លាក់ទៅលើ ខេត្ត Hebei ភាគខាងជើង ប្រទេស ចិន ពោល មាន ឈ្មោះបុគ្គលិកកូនខ្មោច ដល់ទៅ ៥៦,០០០ បេក្ខភាព ។
របាយការណ៍ បញ្ជាក់អោយដឹងថា ប្រធានាធិបតី ប្រទេស លោក Xi Jinping បានបើកយុទ្ធនាការ កំនែ ទម្រង់ស៊ីជម្រៅ ប្រឆាំងទៅនឹង បទឧក្រិដ្ឋ ពាក់ព័ន្ធទៅនឹង អំពើពុករលួយ ដោយមានការ ប្រើប្រាស់នូវ មូលនិធិរដ្ឋ ក្នុងការប្រឈមមុខ ជាមួយនឹងការផ្ទុះឡើង នូវកំហឹងសាធារណជន ។ ដោយឡែក ក្រុម អ្នករិះគន់ បាននិយាយថា យុទ្ធនាការនេះ ត្រូវបានរំខាន ដោយកង្វះខាត នៃការធ្វើកំណែទម្រង់ជាមូល ដ្ឋាន ដូចជា ការបង្កើតប្រព័ន្ធច្បាប់ឯករាជ្យមួយជាដើម ។
កាសែត People's Daily សរបញ្ជាក់អោយដឹងថា បញ្ហា បុគ្គលិកនៃជួររដ្ឋាភិបាល ទទួល បានប្រាក់ខែ ដោយពុំបានបំពេញភារកិច្ចអ្វីទាល់តែសោះនោះ គឺជារឿងដ៏រស៊ើបមួយ ដែល មាន ការរិះគន់ជាខ្លាំង ដោយនៅក្នុងនោះ មន្រ្តី មកពីកាសែតក្នុងស្រុក ស៊ិនហួរ បានហៅ បេក្ខភាពទាំងនោះថា ជាមន្រ្តីខ្មោច
បើទោះជាយ៉ាងណាក៏ដោយចុះ គេពុំបានរកឃើញ មន្រ្តីខ្មោច មាននៅក្នុង តំបន់ពាណិជ្ជកម្ម សៀងហៃ ឬក៏ ទីបេ នោះទេ ខណៈបេក្ខភាព មន្រ្តីខ្មោច ទាំងអស់ដែលត្រូវបានរកឃើញ និង ជាប់ ពាក់ ព័ន្ធ អាច នឹងរងការដាក់ទណ្ឌកម្ម ក្នុងនោះ ពុំទាន់មានព័ត៌មានលម្អិត នៃការដាក់ ពិន័យនៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia