CamNews

ព័ត៌មានអន្តរជាតិ 

ចិនព្រលែងសត្វមូស ជិតកន្លះលានក្បាល ដើម្បីប្រឆាំង នឹងជំងឺគ្រុនឈាម

ព័ត៌មានអន្តរជាតិ ៖ យោងតាមប្រភព ព័ត៌មានចិនស៊ិនហួ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី ៦ ខែសីហា ឆ្នាំ ២០១៥ បានឲ្យដឹងថា មូសឈ្មោលពូជ អន់ជាងកន្លះលានក្បាល ត្រូវបានព្រលែងនៅ កោះមួយ នៃភាគខាងត្បូង ប្រទេសចិនជារៀងរាល់សប្តាហ៍ដើម្បី ប្រឆាំងនឹងជំងឺគ្រុនឈាម។

ប្រភេទមូសឈ្មោលពូជអន់ ត្រូវបានបង្កាត់ពូជដោយក្រុមអ្នកវិទ្យាសាស្រ្ត នៃស្ថានីយ៍ វិទ្យាសាស្រ្តខេត្ត ក្វាងទុង អាចធ្វើឲ្យមូសញីមិនអាចបង្កកំណើតបាន។ ចំណាត់ការខាងលើ នេះ ក្រុមអ្នកវិទ្យាសាស្រ្ត បានកាត់បន្ថយការ កកើត របស់មូសនៅកោះភាគខាងត្បូងប្រទេស ចិន បានជាង ៩០ភាគរយ ដោយប្រើប្រាស់វិធីថ្មីនេះ។

កាលពីឆ្នាំមុន ចិនបានធ្វើសេចក្តីរាយការណ៍ថា មានករណីជំងឺគ្រុនឈាមចំនួន ៤៦.០០០ ករណី ដោយមាន ចំនួនច្រើនជាងឆ្នាំមុនមួយទៀតដល់ទៅ ១.០០០ ករណី នៅក្នុងខេត្ត ក្វាងទុងទាំងមូល។

ដោយឡែក រោងចក្រផលិតមូសវិទ្យាសាស្រ្ត ត្រូវបានបើកសម្ពោធឡើងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៥ កន្លងទៅថ្មីៗនេះ ហើយអាចផលិតមូសឈ្មោលបាន ១០លាន ក្បាលរៀងរាល់សប្តាហ៍ ដោយពួកវាត្រូវបាន បង្កាត់ ដោយពពួកបាក់តេរីនៅក្នុងខ្លួនសត្វល្អិត ជាច្រើនផ្សេងទៀត។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពងដែលបង្កើតមូសឈ្មោលនេះ មានវីរុស wolbachia ដែលធ្វើឲ្យមូសញី មិនអាច បង្កកំណើតទៀតបាន ដែលនេះជាហេតុធ្វើឲ្យមានការកាត់ បន្ថយចំនួនមូសនៅក្នុងតំបន់។

គួរបញ្ជាក់ដែរថា ការបង្កើតមូសវិទ្យាសាស្រ្តនេះត្រូវបានចូលរួមពីអ្នកជំនាញជាច្រើនរូបមក ពីមហាវិទ្យាល័យមួយ ចំនួន នៃមជ្ឈមណ្ឌលគាំពារជំងឺ នៅក្នុងប្រទេសចិន និងសហរដ្ឋ អាមេរិក។ ជាក់ស្តែងមូសឈ្មោលនេះ អាចមានជីវិតរស់ត្រឹមតែ២សប្តាហ៍ ប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងែដែលវាត្រូវបានភ្ញាស់ចេញ៕


ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC