CamNews

ទូរស័ព្ទ 

តម្លៃលក់ Galaxy S7 នឹង “ថោកជាង ១០%” បើប្រៀបនឹង Galaxy S6

បើតាមសេចក្តីថ្លែងការណ៍របស់អ្នកវិភាគទីផ្សារម្នាក់ ដែលមានឈ្មោះថា Pan Jiutang ស្មាតហ្វូន ជំនាន់ក្រោយនៃត្រកូល Galaxy S ក្នុងឆ្នាំ ២០១៦ (ហៅជាបណ្តោះអាសន្ន Galaxy S7)  នឹងធ្វើការ បន្ថយតម្លៃលក់ ១០% បើប្រៀបនឹងតម្លៃដើមរបស់ Galaxy S6 នៅក្នុងឆ្នាំនេះ។ ក្នុងកំរិតតម្លៃនេះ នឹងអនុញ្ញាតឲ្យស្មាតហ្វូន Galaxy S7 អាចធ្វើការប្រកួតប្រជែងបានល្អជាងមុន ជាមួយនឹងបណ្តា ផលិតផលស្លាកយីហោផ្សេងៗដូចជា iPhone, Xperia និង LG ត្រកូល G ។

ការដែល Samsung លក់ស្មាតហ្វូនលំដាប់កំពូលតារាង ក្នុងតម្លៃទាបជាងរាល់ឆ្នាំ វាអាំចនឹងមានភាព ចម្លែកបន្តិច ប៉ុន្តែគួររំលឹកផងដែរថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនកូរ៉េមួយនេះ ក៏ធ្លាប់បានអនុវត្តនូវគោល នយោបាយមួយស្រដៀងគ្នានេះដែរ ពោលគឺបានបញ្ចុះតម្លៃ ១០០ ដុល្លារ ទៅលើតម្លៃលក់ Galaxy S6 តែក្នុងរយះពេល ៦ ខែបន្ទាប់ពីស្មាតហ្វូននេះ បានបង្ហាញវត្តមានលើទីផ្សារប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ បើយោងតាមប្រភពព័ត៌មានផ្សេងមួយទៀត បានឲ្យដឹងថា Samsung បានជុំរុញពេល វេលា នៃការបង្ហាញណែនាំ Galaxy S7 នៅក្នុងខែកុម្ភះ ពោលគឺលឿនជាង Galaxy S6 មួយខែ ដែល សកម្មភាពនេះ គឺនឹងជួយឲ្យ Galaxy S7 មានលទ្ធភាពកាន់តែច្រើន ក្នុងការប្រកួតប្រជែងជាមួយនឹង iPhone ក៏ដូចជាបណ្តាស្មាតហ្វូនប្រើ Android របស់ក្រុមហ៊ុនផ្សេង ដែលបានត្រៀមខ្លួនដាក់បង្ហាញ នៅក្នុងពិព័រណ៍ MWC 2016៕

- អាន៖ លេចចេញ SmartWatch អេក្រង់ធំ ៣.២ អ៊ីន រូបរាងប្លែកភ្នែក ប្រើ Android (មានវីដេអូ)
- អាន៖ iPhone 7 អាចនឹងបង្ហាញខ្លួន លឿនជាងរាល់ឆ្នាំ

- អាន៖ នៅក្នុងឆ្នាំ ២០១៦, Apple នឹងផលិត iPhone អេក្រង់ 4 inch ឡើងវិញ ហើយ iPhone 7 Plus នឹងបំពាក់ RAM 3GB?

ប្រែសម្រួល៖ មង្គល
ប្រភព៖ BGR, Vreview


Tags: Galaxy S7 Samsung Smartphone Hightech