យល់ដឹង៖ ព្រលានយន្ដហោះ ជាកន្លែងមួយដ៏មានសារសំខាន់បំផុត សម្រាប់អ្នកដំណើរទាំង
អស់ក្នុងពិភពលោក។ ពោលព្រលាន្ដយន្ដហោះជាកន្លែងសម្រាប់ឈប់សម្រាក និងជាការធ្វើ
ដំណើរបន្ដររបស់អ្នកដំណើរ ពីកន្លែងមួយទៅកន្លែងមួយតាមផ្លូវអាកាស។ ការធ្វើដំណើរតាម
ផ្លូវអាកាសគឺ មានភាពងាយស្រួល សុវត្ថិភាព រហ័សទាន់ចិត្ត។
តាមការស្រាវជ្រាវថ្មីៗមួយបានអោយដឹងថា ក្នុងពិភពលោកយើងនេះគឺមានព្រលានយន្ដហោះ
ចំនួន ៤៣,៩៧៩ កន្លែងដែលកំពុងដាក់ដំណើរការ។ ការធ្វើស្ថិតិនៅឆ្នាំ ២០១០ បានអោយដឹង
ថាប្រទេសដែលមានព្រលានយន្ដហោះច្រើនបំផុត គឺអាមេរិក។
ខាងក្រោមនេះគឺបណ្ដាប្រទេសដែលមានព្រលានយន្ដហោះច្រើនជាងគេក្នុងពិភពលោក ៖
១. អាមេរិក
មានព្រលានយន្ដហោះចំនួន ១៥,០៧៩ កន្លែង
២. ប្រេស៊ីល
មានព្រលានយន្ដហោះចំនួន ៤,០៧២ កន្លែង
៣. ម៉ិកស៊ិច
មានព្រលានយន្ដហោះចំនួន ១,៨១៩ កន្លែង
៤. កាណាដា
មានព្រលានយន្ដហោះចំនួន ១,៤០៤ កន្លែង
៥. រូស្ស៊ី
មានព្រលានយន្ដហោះចំនួន ១,២១៣ កន្លែង
៦. អហ្សង់ទីន
មានព្រលានយន្ដហោះចំនួន ១,១៤១ កន្លែង
៧. កូឡុំប៊ី
មានព្រលានយន្ដហោះចំនួន ៩៩០ កន្លែង
៨. បូលីវី
មានព្រលានយន្ដហោះចំនួន ៨៨១ កន្លែង
៩. ប៉ារ៉ាហ្គាយ
មានព្រលានយន្ដហោះចំនួន ៨០០ កន្លែង
១០. ឥណ្ឌូនេស៊ី
មានព្រលានយន្ដហោះចំនួន ៦៨៤ កន្លែង
ដោយ: សារិន
ប្រភព៖ worldlistmania