អង់គ្លេស៖ តាមការអោយដឹងពីអាជ្ងាធរ គ្រប់គ្រងនៃដងទន្លេ Dead Man Cove បានអោយ
ដឹងថា ថ្មីៗនេះ មានក្មេងប្រុសៗ អាយុប្រហែលជា ២២- ២៣ ឆ្នាំ បានគ្នាទៅលោតទឹកលេង
នៅដងទន្លេ Man Cove រដ្ឋ Plymous ទៀតហើយ។ គួររំឭកផងដែរថា ការលោតទឹកពីលើ
ច្រាំងថ្ម ដែលមានកម្ពស់ជិត ២០ ម៉ែត្រនេះ បានធ្វើអោយមនុស្សស្លាប់អស់ ១៩ នាក់មក
ហើយ កាលពី ៧ឆ្នាំមុន។
បើតាមការអោយដឹងលំអិតពីប្រភពត៌មានខាងលើ បានអោយដឹងថា កាលចុងសប្ដាហ៍កន្លង
ទៅនេះ ក៏មានយុវជនម្នាក់បានស្លាប់ ដោយសារការលោតទឹកលេងនេះដែរ។ Dan Mccullagh
បានស្លាប់ភ្លាមៗ កាលពីថ្ងៃ អង្គារមុន បន្ទាប់ពីគេបានលោត ទៅបុកនឹងដុំថ្មដ៏ធំមួយដែលនៅ
ខាងក្រោមច្រាំងថ្ម នៃទន្លេនេះ។
ស្របពេលជាមួយគ្នានេះដែរ ឪពុកម្ដាយរបស់យុជនទាំងអស់ ក៏បានស្ដីបន្ទោសដល់អាជ្ងា
ធរដែលពាក់ព័ន្ធ ក្នុងការគ្រប់គ្រងមាត់ទន្លេនេះផងដែរថា " យើងដឹងមកហើយថា មាត់
ទន្លេនេះ ជាទន្លេមរណៈ ហេតុអ្វីក៏អាជ្ងាធរមិនព្រមបិទវាចូលតែម្ដងទៅ"។ ពេលនេះ ក្រុម
អាជ្ងាធរនៃក្រុង Plymous ក៏បានធ្វើការពិភាក្សា ក្នុងការបិទមាត់ច្រាំងទន្លេនេះផងដែរ។
នេះជាវីដេអូរក្លីបដែលបង្ហាញ ពីការលោតទឹកលែងរបស់ យុវជនទាំងនោះ។ សូមចុចដើម្បី
មើល៕
ដោយ៖ រក្សា
ប្រភព៖ .dailymai