CamNews

យល់ដឹង 

អត្ថ​ប្រ​យោជន៍​របស់​ទឹក​ដូង ចំ​ពោះ​សុខ​ភាព

ទឹកដូងជាភេសជ្ជៈដែលអាចពិសា បំបាត់អាការស្រែកទឹកបានយ៉ាងល្អ ព្រោះវាមានរសជាតិ ផ្អែម
ត្រជាក់។ ក្រៅពីនេះវាមានប្រយោជន៍ សម្រាប់រាងកាយទៀតផង ព្រោះអាចព្យាបាល ជំងឺផ្សេងៗ
បានយ៉ាងមានប្រសិទ្ធភាព។

បណ្តេញជាតិពុល និងជួយលាងជម្រះកាយបានយ៉ាងល្អៈ មុនមករដូវឬ អ្នកដែលរដូវមកមិនទៀត
គួរពិសាទឹកដូង ព្រោះវាជួយជំរុញឲ្យរាងកាយ បណ្តេញជាតិពុលចេញមក ធ្វើឲ្យរាងកាយមានតុល្យ
ភាព។

ព្យាបាលអាការរាគរូសៈ នៅក្នុងទឹកដូងមានជាតិក្លុយកូស ដែលអាចបឺតស្រូបបានងាយ ព្រោះនៅ
ពេលរាគរូស អាចនឹងបាត់បង់សារជាតិគ្លុយកូស ដល់ថ្នាក់បាត់បង់សតិបាន ។ នៅពេលដែលអ្នក
ពិសារទឹកដូងចូលទៅ វានិងអាចបំបាត់អាការរាគរូស បានយ៉ាងមានប្រសិទ្ធភាព

កាត់បន្ថយជាតិអាស៊ីតៈ នៅក្នុងទឹកដូងមានភាពជាបាស ទើបគេនិយមយកមកព្យាបាលជំងឺ ដែល
មានជាតិអាស៊ីត លើសនៅក្នុងរាងកាយ។

បំប៉នរាងកាយៈ ទឹកដូងជាថ្នាំបំប៉នកម្លាំងមួយបែប និងជាថ្នាំបំប៉នសរសៃ ឬព្យាបាលជំងឺឆ្អឹង បញ្ចុះ
ព្រូនបានយ៉ាងល្អ។ ប៉ុន្តែសម្រាប់អ្នកដែលកើត ជំងឺតម្រងនោម និងទឹកនោមផ្អែម មិនសមស្របនិង
ការពិសារទឹកដូងទេ ព្រោះនៅក្នុងទឹកដូង មានសារជាតិគ្លុយកូស ដែលនាំមកនូវ ផលអាក្រក់ច្រើន
ជាងផលល្អ តែសម្រាប់មនុស្សទូទៅ អាចទទួលទាន ពេលណាក៏បាន៕

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Benefits of coconut water health knowledge lifestyle