គំរូ Galaxy S6 Edge Plus ទើបតែលេចចេញនូវបណ្តារូបភាពទស្សនាវត្តី ដែលអមមកជាមួយនឹងសំបក ការពារផងដែរ។ បណ្តារូបភាពទាំងនេះ ត្រូវបានផ្គត់ផ្គង់មកពីខាងក្រុមហ៊ុនផលិតឧបករណ៍គ្រឿងផ្សំ Spigen។
អាន៖ Samsung ជិតធ្វើការបង្ហាញ ថែប្ល៊ែតអេក្រង់យក្ស 18.4 inch?
ដូចទៅនឹង Galaxy Note 5 ដែរ Galaxy S6 Edge Plus អាចនឹងត្រូវបានដាក់លក់នៅលើទីផ្សារនៅថ្ងៃទី ៣០ ខែកញ្ញា ខាងមុខនេះ។ ជាក់ស្តែង ឧបករណ៍គ្រឿងផ្សំរបស់ Spigen អាចនឹងត្រួវបញ្ចេញមកមុន។
បើនិយាយពីការរចនាម៉ូត Galaxy S6 Edge Plus មិនមែនអ្វីប្លែកពីម៉ូដែលដើមនោះទេ គ្រាន់តែវាមាន អេក្រង់ធំជាង។ នៅសប្តាហ៍ក្រោយ ពោលនៅថ្ងៃទី១៣ ខែសីហា Samsung នឹងប្រារព្ធពិធី Galaxy Unpacked ដែលសន្យាថាក្រុមហ៊ុននឹងធ្វើការបង្ហាញណែនាំផលិតផលថ្មីដែលរួមមានទាំង Galaxy S6 Edge Plus និង Galaxy Note 5។
អាន៖ Galaxy Note 5 ម៉ូដែលស៊ីមពីរ នឹងមានកន្លែងបន្ថែម មេម៉ូរីក្រៅ microSD?
សូមប្រិយមិត្តអ្នកអាន ទស្សនានូវបណ្តារូបភាពថ្មីៗបំផុតរបស់ Galaxy S6 Edge Plus រួមជាមួយនឹង សំបកការពាររបស់វា ដូចខាងក្រោម៖
ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview