CamNews

ទូរស័ព្ទ 

ហេតុអ្វីបានជា សារនិមួយៗ​មាន​ត្រឹមតែ​១៦០តួ?

កាលពីចុងសតវត្សន៍ទី២០ ប្រព័ន្ធសារត្រូវបានអភិវឌ្ឍន៍ដោយសហគ្រាសទូរគមនាគមន៍
ជាច្រើននៅ​លើពិភពលោក។ ក៏ប៉ុន្តែ អ្នកបង្កើតSMS(Short message service) ពិតប្រាកដ
គឺលោក Friedhelm Hillebrand ជាវិស្វករជនជាតិអាល្លឹម៉ង់។

កំពុងធ្វើការនៅសហគ្រាស GSM លោក Hillebrand បានមានគំនិតអំពីសារ 128-byte ដែល​
ត្រូវបានផ្ញើរតាមរយៈប្រព័ន្ធទូរស័ព្ទនាសម័យនោះ ដូច្នេះការកំណត់ចំនួនតួអក្សរ គឺជារឿង
ត្រូវការ។ ក៏ប៉ុន្តែលេខរៀង ១៦០ គ្រាន់តែជាជំរើសចៃដន្យរបស់ Hillebrand។
រឿងនេះកើតឡើងនៅឆ្នាំ១៩៨៥ នៅពេល Hillebrand សាកល្បងឃ្លាកត់ត្រា​នៅលើម៉ាស៊ីន
វាយ​អក្សរ ដើម្បីស្ថិតិនូវប្រវែងល្អបំផុតសំរាប់សារនិមួយៗ។ Hillebrand បានរាប់លេខ ចុច
និងតួអក្សរ ហើយឃើញថាសារទាំងអស់អាចរៀបរាប់ន័យបានគ្រប់គ្រាន់ក្នុងអក្សរចំនួន
១៦០តួ។
ទីចុងក្រោយ Hillebrand បានគិតថា ១៦០តួគឺគ្រប់គ្រាន់។ ជាមួយនឹងការអាងហេតុផល
ផ្សេងទៀត (ប្រៃសណីបត្រ និងកាត់ប៉ស្កាត ផ្ញើរតាមផ្លូវគោកក៏មានអតិបរិមាណត្រឹមតែ
១៥០តួ) Hillebrand ជាមួយនឹងសហគ្រាស GSM បានបង្កើត​ សារ​ ដែលមានលក្ចណះ
ស្តង់ដានៅឆ្នាំ១៩៨៦។ បន្ទាប់មក ក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនទូរគមនាគមន៍​នៅលើ​
ពិភពលោកបានយល់ព្រម ទទួលយកស្តង់ដានេះ។
បច្ចុប្បន្ន អ្នកប្រើអាចផ្ញើរសារជាច្រើនក្នុងពេលដូចគ្នា ប៉ុន្តែតួអក្សរអតិបរិមាណរបស់សារ
និមួយៗ គឺត្រឹមតែ ១៦០តួ។

ប្រភព៖ tinmoi.
ដោយ៖ មិនា.

Tags: