សុខភាព៖ ហេតុអ្វីត្របកភ្នែកប្រែជាធ្ងន់ ក្រោយពេលបរិភោគអាហារ ថ្ងៃត្រង់រួច? តើអ្នកតែជំនះដោយ មិនព្រមធ្មេចមួយ ស្រឡេតតែមែនទេ?
ជាការមិនធម្មតាសម្រាប់យើងទេព្រោះតាមកម្មវិធីចិត្តសាស្ត្រ គឺគេឲ្យយើងសម្រាក ធ្វើការងារ នៅចន្លោះពីម៉ោង ១៣ ទៅ ១៥ រសៀល ដែលជាពេលដែលខួរក្បាលត្រូវឈប់សំរាក។ ដូច្នេះ យើងគួរយកតម្រាប់តាមជនជាតិអេស្ប៉ាញ ឬជនជាតិក្រិច ដោយដេកសម្រាកពេលថ្ងៃ និងបានសម្រាកយ៉ាងពិតប្រាកដ។
ជាពិសេសដំណេកពេលថ្ងៃ អាចជួយកំណត់ព្រំដែនសម្ពាធសសៃឈាមក្រហម និងជួយឲ្យ ដំណើរនៃជីវសាស្ត្រ ប្រព្រឹត្តិទៅយ៉ាងទៀងទាត់ ពីព្រោះថា ការសម្រាកពេលថ្ងៃចំនួន ៣០នាទីជារៀងរាល់ថ្ងៃ អាចកាត់បន្ថយបញ្ហាជំងឺ បេះដូងទាក់ទងនឹងសសៃឈាម បានដល់ទៅ ៣០ភាគរយ។
តាមការសិក្សាស្រាវជ្រាវរបស់ជនជាតិអាមេរិក និង ជនជាតិអឺរ៉ុប ដំណេកពេលថ្ងៃ ធ្វើឲ្យយើងកើនកម្លាំងពី ៤ទៅ ៥ដងដោយធ្វើឲ្យសាច់ដុំ និងខួរក្បាលបាត់អស់កម្លាំង ក្រោយពីពេលដែលយើងបានធ្វើការអស់រយៈពេលជាច្រើនម៉ោង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល