CamNews

យល់ដឹង 

ទីក្រុងទាំង១០ ដែលមានជាងគេបំផុត ក្នុងពិភពលោក

បរទេស៖ ជាទូទៅទីប្រជុំជន គឺជាកន្លែងដែលពេញនិយមរស់នៅបំផុត សម្រាប់មនុស្ស ភាគច្រើន ជាពិសេសនៅក្នុងទី ក្រុង ដោយសារនៅទីនោះ មានសុវត្ថិភាព ងាយស្រួលក្នុងការស្វែងរកការងារធ្វើ មានស្ដង់ដារនៃការរស់នៅខ្ពស់ និងទំ នើបស្រស់ស្អាត ។

ខាងក្រោមនេះ ជាទីក្រុងទាំង១០ ដែលមានជាងគេបំផុតក្នុងពិភពលោក៖

១. ទីក្រុងតូក្យូ
ជាទីក្រុងធំបំផុតនៃប្រទេសជប៉ុន ដែលត្រូវបានគេចាត់ទុកថា ជាទីក្រុងដែលមានបំផុតលំដាប់ទី១ ក្នុងពិភពលោក ជាមួយនឹងផលិតផលក្នុងស្រុកសរុបរបស់ទីក្រុងចំនួន ១,៥២០ ពាន់លានដុល្លារអាម៉េរិក ។ ទីក្រុងតូក្យូ (Toyko) មាន ប្រជាជនរស់នៅចំនួន ១៣,១៨៥,៥០២នាក់ និងមានផ្ទៃដីសរុបចំនួន ២,១៨៧.៦ គីទ្បូម៉ែត្រក្រឡា ។


២. ទីក្រុងញូវយ៉ក
ជាទីក្រុងធំបំផុតរបស់សហរដ្ឋអាម៉េរិក ដែលប្រជាជនរស់នៅចំនួន ៨,២៤៤,៩១០ នាក់ និងមានផ្ទៃដីសរុបចំនួន ១,២១៣ គីទ្បូម៉ែត្រក្រឡា ។ ជាមួយនឹងផលិតផលក្នុងស្រុកសរុបរបស់ទីក្រុងចំនួន ១,២១០ ពាន់លានដុល្លារអាម៉េរិក បានធ្វើឲ្យញូវយ៉ក ស្ថិតនៅលេខរៀងទី២ ក្នុងចំណោមទីក្រុងដ៏មានបំផុតរបស់ពិភពលោក ។


៣. ទីក្រុង Los Angeles
ជាទីក្រុងដ៏ធំទី២របស់សហរដ្ឋអាម៉េរិក ដែលមានប្រជាជនរស់នៅចំនួន ៣,៧៩២,៦២១ នាក់ និងមានផ្ទៃដីសរុបចំនួន ១,៣០២ គីទ្បូម៉ែត្រក្រឡា ។ សម្រាប់ផលិតផលក្នុងស្រុកសរុបរបស់ទីក្រុងនេះ គឺមានចំនួន ៧៨៩.៧ ពាន់លានដុល្លារអាម៉េរិក ។


៤. ទីក្រុងសេអ៊ូល
ជាទីក្រុងមួយ មានសំណង់អគារផ្ទះល្វែងដ៏ខ្ពស់ និងទំនើបបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនប្រជាជន រស់នៅប្រមាណជា ១០លាននាក់ និងមានផ្ទៃដីសរុបចំនួន ៦១០.២១ គីទ្បូម៉ែត្រក្រឡា ។ សម្រាប់ផលិតផលក្នុងស្រុក សរុបរបស់ទីក្រុងនេះ គឺមានចំនួន ៧៧៩.៣ ពាន់លានដុល្លារអាម៉េរិក ។


៥. ទីក្រុងទ្បុងដ៍
ត្រូវបានគេចាត់ទុកថា ជាទីក្រុងឧស្សាហកម្មទេសចរណ៍ដ៏សំខាន់បំផុត របស់ចក្រភពអង់គ្លេស ដែលមានផលិតផល ក្នុងស្រុកសរុបរបស់ទីក្រុងចំនួន ៧៣១.២ ពាន់លានដុល្លារអាម៉េរិក ។ ទីក្រុងនេះ មានប្រជាជនរស់នៅចំនួន ៨,១៧៣,១៩៤ នាក់ និងមានផ្ទៃដីសរុបចំនួន ១,៥៧០ គីទ្បូម៉ែត្រក្រឡា ។


៦. ទីក្រុងប៉ារីស
ជាទីក្រុងដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញបំផុតរបស់ប្រទេសបារាំង ដែលមានប្រជាជនរស់នៅចំនួន ១០,៤១៣,៣៨៦ នាក់ និងមានផ្ទៃដីសរុបចំនួន ១០៥.៤ គីទ្បូម៉ែត្រក្រឡា ។ សម្រាប់ផលិតផលក្នុងស្រុកសរុបរបស់ ទីក្រុងនេះ គឺមានចំនួន ៦៦៩.២ ពាន់លានដុល្លារអាម៉េរិក ។


៧. ទីក្រុងអូសាកា
ជាទីក្រុងមួយ ស្ថិតក្នុងតំបន់ Kansai របស់ប្រទេសជប៉ុន ដែលមានប្រជាជនរស់នៅចំនួន ១,៥៤៥,៤១០ នាក់ និង មានផ្ទៃដីសរុបចំនួន ៥៥២.២៦ គីទ្បូម៉ែត្រក្រឡា ។ សម្រាប់ផលិតផលក្នុងស្រុកសរុបរបស់ទីក្រុងនេះ គឺមានចំនួន ៦៥៤.៨ ពាន់លានដុល្លារអាម៉េរិក ។


៨. ទីក្រុងឈីកាហ្គោ
ជាទីក្រុងដ៏ធំទី៣របស់សហរដ្ឋអាម៉េរិក ដែលមានភាពរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងផលិតផលក្នុងស្រុកសរុបរបស់ ទីក្រុងចំនួន ៥២៤.៦ ពាន់លានដុល្លារអាម៉េរិក ។ ទីក្រុងនេះ មានប្រជាជនរស់នៅចំនួន ២,៧០៧,១២០៧ នាក់ និង មានផ្ទៃដីសរុបចំនួន ៦០៦.១ គីទ្បូម៉ែត្រក្រឡា ។


៩. ទីក្រុងម៉ូស្គូ
ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងវិទ្យាសាស្រ្ត ដ៏សំខាន់បំផុតរបស់ប្រទេសរុស្ស៊ី ដែលមានប្រជាជនរស់ នៅចំនួន ១១,៥០៣,៥០១ នាក់ និងមានផ្ទៃដីសរុបចំនួន ២,៥១០ គីទ្បូម៉ែត្រក្រឡា ។ សម្រាប់ផលិតផលក្នុងស្រុក សរុបរបស់ទីក្រុងនេះ គឺមានចំនួន ៥២០.១ ពាន់លានដុល្លារអាម៉េរិក ។


១០. ទីក្រុងស៊ាងហៃ
ជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសចិន ដែលមានប្រជាជនរស់ចំនួន ២៣,០១៩, ១៤៨ នាក់ និងមានផ្ទៃដីសរុបចំនួន ៦,៣៤០.៥ គីទ្បូម៉ែត្រក្រឡា ។ ស៊ាងហៃ ត្រូវបានគេចាត់ទុកថា ស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមទីក្រុង ដែលមានបំផុតក្នុងពិភពលោក ជាមួយនឹងផលិតផលក្នុងស្រុកសរុបរបស់ទីក្រុងចំនួន ៥១៦.៥ ពាន់លានដុល្លារ អាម៉េរិក ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Shanghai