CamNews

ទូរស័ព្ទ 

លេចធ្លាយរូបកម្មករ Wintek សំអាតអេក្រង់ iPhone 5

រូបភាពរបស់កម្មកររោងចក្រ Wintek ដែលកំពុងធ្វើការជាមួយនឹងអេក្រង់ទូរស័ព្ទ iPhone
ម៉ូដែលថ្មីជាមួយ ដែលមានប៉ូតុងចុច Home ធំប្លែកពីធម្មតា បានលេចធ្លាយនៅលើបណ្តាញ
​សង្គម Sina របស់ចិន។
ក៏ប៉ុន្តែយើងមិនទាន់មានភស្តុតាងណាច្បាស់លាស់ដែលបញ្ជាក់ថានេះជាកម្មករពីរោងចក្រ
Wintek នៅឡើយទេហើយក៏មិនអាចអះអាងថាផលិតផលទាំងនេះគឺជារូបភាពរបស់ iPhone មែនឬអតនោះទេ។

រូបភាពនេះត្រូវបាន អ្នកប្រើរបស់បណ្តាញសង្គម Sina របស់ចិនចុះផ្សាយកាលពីប៉ុន្មាន
ថ្ងៃមុន ទាក់ទាញបានមនុស្សជាច្រើន។ មើលរូបភាពនេះ យើងឃើញថាកម្មកររបស់
Wintek ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌ស ពាក់ម៉ាសការពារ កំពុងជូតសំអាតពិនិត្យអេក្រង់​
ទូរស័ព្ទ។ ចំណុចពិសេស​មួយទៀតគឺប៉ូតុងចុច Home ត្រូវអូសបន្លាយឲ្យវែងដែលមិនមែន
មាន​រូបមូលដូចមុនទៀតទេ។
តាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថាប៉ូតុងចុចនេះគឺប្រភេទ touch ដែរ។

Wintek កឺជារោងចក្រផលិតអេក្រង់ touch screen ឲ្យiPhone នៅតៃវ៉ាន់។ ឆ្នាំមុន កម្មករ
៦២នាក់របស់ Wintek បានសន្លប់ដោយពុលជាតិ N-hexane ដែលមានក្នុងថ្នាំសំអាតរបស់
Wintek។
ស្វែងរកទិញរាល់ផលិតផល Unique product, iPhone, iPad, iPod នៅទីនេះ
ប្រភព៖ iphone.pandaapp
ដោយ៖ មិនា។

Tags: