CamNews

ថេបប្ល៊ែត 

HP TouchPad បញ្ចុះតំលៃពិសេស លក់អស់ក្នុង៦ម៉ោង

មិនយូរប៉ុន្មាន ក្រោយពីការសម្រេចចិត្តបញ្ចប់ផលិត table ប្រើប្រប័ន្ធដំណើការ WebOS
របស់HP ថ្ងៃនេះថ្ងៃទី២០ខែសីហានៅវេលាម៉ោង៧ព្រឹក(ម៉ោងនៅប្រទេសកម្ពុជា) ក្រុមហ៊ុន
HP បានមានការចុះតំលៃយ៉ាងពិសេសដែលមិនគួរឲ្យជឿ។

នៅលើគេហទំព័រលក់ដូរផ្លូវការរបស់ខ្លួន ក្រុមហ៊ុនHP បានមានការលក់បញ្ចុះតំលៃ tablet
HP TouchPad 16Gb ពី៣៩៩ដុល្លាដល់៩៩ដុល្លា និង tablet 32Gb ពី​តំលៃ៤៩៩ដុល្លាដល់
១៤៩ដុល្លា។ នេះជាការបញ្ចុះតំលៃខ្លាំងលើកទី២របស់ HP ក្រោយពីព្រឹត្តិការណ៍បញ្ចុះ
តំលៃ​១០០​ដុល្លាលើកទី១ ឲ្យផលិតផលរបស់HP ទាំងអស់។
តាមប្រភពព័ត៌មានពីគេហទំព័រ Slickdeals បានឲ្យដឹងថា ក្នុងរយៈពេលខ្លី មនុស្សចំនួនជាង
១០,០០០នាក់​បានចុះឈ្មោះជាវទិញផលិតផលនេះ ហើយចំនួនអ្នកចង់ទិញបានកើនឡើង
យ៉ាងចាប់រហ័ស។ ដល់ម៉ោង១២​ថ្ងៃត្រង់(ម៉ោងនៅប្រទេសកម្ពុជា) HP TouchPad 16Gb បាន
​លក់អស់នៅសល់ត្រឹមតែ tablet ប្រភេទ 32Gb ចំនួន១០០០ គ្រឿង។
ប៉ុន្តែដល់ម៉ោង១២និង១៥នាទី នៅលើគេហទំព័ររបស់ HP បានប្រកាសថាOOS (Out of
stock) ទាំង tablet ប្រភេទ16G និង32G។
ដោយសារតែ Tablet ទាំងនេះគឺជាប្រភេទមាន wifi តែប៉ុណ្ណោះ ដូច្នេះមិនមានកិច្ចសន្យាណា
មួយត្រូវធ្វើនោះទេ។ នៅពេលបច្ចុប្បន្នតំលៃរបស់ផលិតផលទាំងពីរនេះ​បានត្រលប់ ៣៩៩
ដុល្លា និង៤៩៩ដុល្លាវិញ។

ប្រភព៖ tinhte.
ដោយ៖ មិនា.

Tags: