CamNews

រថយន្ត 

ព្រឹតិ្ដការណ៍សាកល្បងគុណភាពរថយន្ដ ដ៏អស្ចារ្យ របស់ក្រុមហ៊ុន Hyundai រវាងផលិត ក្នុងនឹងក្រៅស្រុក

យានយន្ដ៖ ជាការលេចឡើងនូវទស្សនៈគួរឲ្យសោកស្ដាយជាខ្លាំងចំពោះ អ្នកគាំទ្រផលិតផលក្រុមហ៊ុន រថយន្ដ Hyundai ប្រភេទម៉ូដែលផ្សេងៗ ជាពិសេស ម៉ូដែល Sonata ដែលបានចោទប្រកាន់ក្រុមហ៊ុនថា ប្រើបច្ចេកវិទ្យាផលិត ខុសគ្នាទៅលើស្ដង់ដា ទីផ្សារឆាកអន្ដរជាតិ នឹងទីផ្សារក្នុងតំបន់។ 

កាន់តែពិសេសទៀតនោះ ម៉ូដែលទំនើប Sonata ត្រូវបានអ្នកគាំទ្រជាច្រើនបានចោទប្រកាន់ថា ផលិត​ផលក្នុងស្រុក មានគុណភាព ខុសគ្នាទាំងស្រុង ទៅនឹងផលិតផលប្រកួតប្រជែងលើឆាកទីផ្សារអន្ដរជាតិ ដូចជាប្រទេស អាមេរិកជាដើម  ។ ប៉ុន្ដែទន្ទឹមនឹងការចោទប្រកាន់នេះ ផងដែរ ក្រុមហ៊ុនរថយន្ដផ្ទាល់ ក៏​បាន ធ្វើ​សមាហរ័ណកម្មសាកល្បង ផលិតផលទាំងពីរផ្នែក (ក្នុងស្រុក នឹងក្រៅស្រុក) ដើម្បីជាការ បញ្ជាក់​​ពីគុណភាព​ ថាតើពិតជាដូចអ្វីដែលបានគិតកន្លងមកដែរឬទេ? 

Hyundai បានបង្កើតព្រឹត្ដិការណ៍សាកល្បងគុណភាពរថយន្ដ ទាំងពីប្រភេទ ដែលប្រភេទ Sonata ពណ៌ក្រហម ជាផលិតផលរបស់ អាមេរិក នឹង ពណ៌ទឹកប៊ិចជាផលិតផលប្រចាំប្រទេស។ ជាមួយនឹងការសាក​​ល្បង គុណភាពដែលត្រូវបានគេចាប់អារម្មណ៍និង ផោ្ដតសំខាន់គឺ ប្រភេប្រព័ន្ធការពារ រថយន្ដតែម្ដង ថាអាចផ្ដល់ឲ្យសុវត្ថិភាពបានកំរិតណា ដល់អ្នកប្រើប្រាស់ ។ ក្រោយពីរថយន្ដត្រូវបានសាកល្បងហើយ គេឃើញថា រថយន្ដទាំងពីរគីមិនមាន អ្វីប្លែកគ្នានោះទេ ពោលគុណភាពគឺដូចគ្នាទាំងស្រុង ។ 

ទស្សនាវីដេអូ៖​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Carscoop 


Tags: vehicle Hyundai Crashes US With Korean Spec Sonata To Address Concerns Of Double Standards