CamNews

តារា 

កំលោះសង្ហា Mario Maurer ប្រាប់អំពីទុក្ខលំបាកក្នុងការប្រើប្រាស់ភាសាអង់គ្លេស តែពេលសម្តែងបែរជានិយាយថៃ

ថៃ ៖ តារាសម្តែងជួរមុខ លោក Mario Maurer បានរៀបរ៉ាប់អំពីការធ្វើការជាមួយនិងផលិតហុងកុងជាលើកដំបូងនៅក្នុងកិច្ចសម្ភាស៍ថ្មីរបស់លោក ។ 

កំលោះសង្ហារូបនេះបានចាប់ផ្តើមថតខ្សែភាពយន្តតាំងពីចុងឆ្នាំ ២០១៨ រហូតដល់ដើមឆ្នាំ ២០១៩ ។ លោកសរសើរថា មិត្តរួមការងាររបស់ខ្លួនពិតជាប្រឹងធ្វើការខ្លាំងណាស់ម្នាក់ៗ ។ 


អ្វីដែលជាទុក្ខលំបាករបស់តារាសម្តែងវ័យ ៣០ ឆ្នាំរូបនេះគឺស្គ្រីបដែលជាភាសាអង់គ្លេស ប៉ុន្តែលោកបែរជាត្រូវសម្តែងជាភាសាថៃ ដូច្នេះហើយទើបលោកត្រូវថ្នឹងជាមួយនិងវា ។ នៅក្នុងខ្សែភាពយន្តនេះ Mario Maurer សម្តែងជាតួប្រុសម្នាក់ដែលគ្មាននរណាម្នាក់ដឹងអំពីទម្លាប់របស់គាត់នោះទេ ហើយនៅក្នុងរឿងនោះគឺលោកចូលចិត្តសិល្បៈ ។ 


Mario Maurer បានបន្ថែមទៀតថា ខ្លួននៅមិនទាន់ដឹងនៅឡើយទេថា នឹងរឿងខ្សែភាពយន្តនោះចប់នៅពេលណាទេ ហើយលោកនឹងប្រាប់អំពីកាលវិភាគចាក់បញ្ចាំងជាផ្លូវការនៅតាមរោងភាពយន្តតាមក្រោយទៀត ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Mario Maurer JunJera Junpitakchai