CamNews

យានយន្ត 

លេចចេញរូបភាព Lexus LX 570 ស៊េរីឆ្នាំ 2015 ទំនើប សង្ហា ទាក់ទាញ​ មិនចាញ់ស៊េរីឆ្នាំ 2016 ឡើយ

យានយន្ដ៖ ប្រិយមិត្ដអាចនឹងមានការយល់ច្រឡំមិនខានឡើយ ជាមួយម៉ូដែលថ្មីចំលែកនេះ អាចនិយាយបានថា ជាម៉ូដែល Lexus LX 570 ស៊េរីឆ្នាំ​ ២០១៦ តាមពិតទៅ នោះគឺមិនមែនទេ បើយោងតាមការអះ​អាង​​របស់គេហទំព័រពាណិជ្ជកម្មអន្ដរជាតិមួយ បានបង្ហាញថា ម៉ូដែលស៊េរីនេះ គឺជារូបភាពគំរូតាង ម៉ូដែល Lexus LX 570 ស៊េរីឆ្នាំ 2015 ពាក់កណ្ដាលឆ្នាំ ដែលត្រូវបាន កែច្នៃចេញពី ស៊េរីដើមឆ្នាំ ២០១៥ ដែលប្រកាសខ្លួនលើទីផ្សារតាំងពីចុងឆ្នាំ ២០១៤ ។ 

គំរូរូបភាពគម្រោងមួយនេះ ត្រូវបានបង្ហាញខ្លួនដំបូងក្នុងទឹកដីសហរដ្ឋអាមេរិក ខណៈដែល សង្គមអ្នកព័ត៌មាន​ជាច្រើន​បានលាតត្រដាងចុះផ្សាយក្នុងសារព័ត៌មានចាប់តាំងពីថ្ងៃទី២៤ ខែមិនាមកម្ល៉េះ ហើយមិនត្រឹម​តែប៉ុណ្ណោះ មានការចាប់អារម្មណ៍ខ្លាំង មែនទែន នូវទម្រង់ម៉ូតរបស់រថយន្ដ ។ រូបភាពគម្រោង ដែលបាន​បង្ហាញនេះ បានបញ្ញាក់អារម្មណ៍អតិថិជន ស្ទើរតែ ៩០ ភាគរយ​ដែលបានឃើញ យល់ថា ជាស៊េរី​ឆ្នាំ ២០១៦។ 

ខាងក្រោមនេះគឺជាការប្រៀបធៀបគ្នារវាង ស៊េរីទាំង ៣ គឺមាន 2015-2015s-2016 ៖​

ក្រោយពីបានលេចចេញនូវរូបភាពដ៏គួរ ឲ្យទាក់ទាញមួយនេះ នៅមិនទាន់មានព័ត៌មានណា បង្ហាញឲ្យ​បាន​ជាក់លាក់ នៅឡើយទេ ថាម៉ូដែលមួយនេះ នឹងត្រូវផលិតចេញ មកជាផ្លូវការ ។ ហើយម្យ៉ាងវិញទៀតនោះ សម្រាប់ជំនាន់បន្ទាប់ ស៊េរីឆ្នាំ ២០១៦ ក៏កំពុងតែត្រៀមខ្លួនចូលវាយលុកទីផ្សារនាចុងឆ្នាំ ២០១៥ នេះហើយ ។ 

អាន៖ មកដល់ទៀតហើយ ពិតជាទំនើបអស្ចារ្យ Lexus LX 570 Hybrid ស៊េរីឆ្នាំ 2016

ដោយ៖ អឿ អ៊ុយ

ប្រភព៖ http://gracars.com/


Tags: vehicle 2015 lexus lx 570