CamNews

មិនគួរឲ្យជឿ 

វីដេអូ៖ បះសក់ ខណៈដែលព្រឹត្ដិការណ៍មួយ បង្ហាញសត្វពស់រាប់ពាន់ក្បាល

 
អាមេរិក៖ នេះជាវីដេអូក្លីបមួយ ដែលគេបង្ហាញអំពី សត្វពស់រាប់ពាន់ក្បាល ដែលត្រូវបានគេ
ចាប់យកមក សម្រាប់ធ្វើម្ហូប និងស្បែករបស់វា សម្រាប់ធ្វើសម្ភារប្រើប្រាស់ផ្សេងៗផងដែរ។ ក៏
ប៉ុន្ដែក្នុងន័យនេះ គេក៏ចាត់ទុកថា វាជាព្រឹត្ដិការណ៍ ដែលបង្ហាញសត្វពស់ រាប់ពាន់ក្បាលដល់
មនុស្សទូទៅមើល ជាសាធារណផងដែរ។


គួរបញ្ចាក់ផងដែរថា ព្រឹត្ដិការណ៍នេះត្រូវបានគេបង្ហាញនៅទីក្រុងSweetwater រដ្ឋតិចសាស់
សហរដ្ឋអាមេរិក។ ការបង្ហាញនៅក្នុងព្រឹត្ដិការណ៍សត្វពស់នោះ គឺមានពស់ទម្ងន់សរុបដល់ទៅ
៥,០០០ ផោនឯណ្ណោះ។​

តាមការអោយដឹងពី National Geographic បានបង្ហាញថា សហរដ្ឋពេលនេះ ក៏មានវិបត្ដិ នៃការ
បាត់បង់សត្វពស់ផងដែរ។ នោះគឺដោយសារតែ មានប្រជាជនជាច្រើន បានចាប់សត្វពស់លក់
សម្រាប់​ ជាមុខរបររបស់ពួកគេ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 


ដោយ៖ ណារិន្ទ
ប្រភព៖ yahoo


Tags: unbelievable snakes USA