CamNews

កីឡាអន្តរជាតិ 

ប៉ាក់ គឺអៅ ធ្វើដំណើរ​មកដល់ទឹកដី Floyd ហើយឆ្លៀតពេល​ទម្លាយពីអារម្មណ៍ពិត ចំពោះដំណើរលើកនេះ

ព័ត៌មានកីឡា៖ អធិរាជកណ្ដាប់ដៃឥតស្រមោល ប៉ាក់ គឺអៅ បានធ្វើដំណើរមកដល់សហរដ្ឋអាមេរិកហើយ ដោយស្ថិតក្នុងបំណងយ៉ាងធំធេងតែមួយគាត់ គឺតាមប្រមាញ់ Floyd Mayweather ឲ្យដល់ទីបញ្ចប់ ជាមួយ​និងពាក្យសម្ដីលើកឡើងថា Floyd Mayweather កំពុងតែរត់ទៅដល់ទីបញ្ចប់របស់គេហើយ ហើយក៏គ្មាន​ផ្លូវ​សម្រាប់ឲ្យគេរត់បន្ដទៀតដែរ ក្រៅពីចូលខ្លួនក្នុងខ្សែវៀនជាមួយគាត់។ 

ម្ចាស់ខ្សែក្រវាត់ WBO ជំនាន់ថ្មីល្បីកក្រើកពេញផ្ទៃប្រទេស បានធ្វើដំណើរចូលមកកាន់ ផ្ទះសត្រូវរបស់ខ្លួនដោយ​​មិនខ្លាចពីគ្រោះថ្នាក់ឡើយ ​គឺដើម្បីស្រាយ​ចម្ងល់ពិភពលោក និង បំបែកកំណត់ត្រាប្រវត្ដិសាស្រ្ដ​ជា​មួយបេសកម្មប៉ះនឹងដៃគូរចុងក្រោយ ដែលតែងតែគេចវេសមិនហ៊ាន ប្រឈមមុខជាមួយគាត់។ ស្របពេល​នៃការមកដល់ ប៉ាក់ គឺអៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គាត់និងតាមប្រមាញ់ Floyd ឲ្យដល់ទីបញ្ចប់ ហើយពេលនេះគេគ្មានកន្លែងដែលត្រូវរត់ទៀតទេ គឺដល់ផ្លូវទាល់ច្រករបស់គេហើយ មានតែផ្លូវម្យ៉ាងគត់​គឺ ចូលខ្លួនសម្លៀងក្បាច់គុណប្រយុទ្ធជាមួយគាត់នៅថ្ងៃចុងក្រោយ ហើយក៏ជាថ្ងៃដែល ពិភពលោក​កំពុងតែរង់​ចាំ មិនចេះណាយដែរ។ 

មុនពេលប៉ុន្មានម៉ោង ប៉ាក់ គឺអៅ ថ្លែងប្រាប់អ្នកសារព័ត៌មាន Floyd ក៏បានបង្ហាញពីពាក្យសម្ដីខ្លះប្រាប់ទៅកាន់​ទួរទស្សជាតី អាមេរិកថា គាត់មិនដែលមានការភ័យខ្លាចនិង ការប្រកួតជាមួយនឹង ប៉ាក់ គឺអៅទេ គ្រប់​យ៉ាងគាត់បានរៀបចំជាស្រេច រង់ចាំការប្រកួតមួយនេះ ហើយយើងនិងកំណត់ថ្ងៃជួបមុខគ្នា នៅថ្ងៃទី ២ ខែ​​​​​​​​​​​​​​​​​​​ ​ឧសភា ឆ្នាំក្រោយនេះ ។  

ក្រោយពីបានឭសម្ដីដូច្នោះ ប៉ាក់ គឺអៅ ក៏ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ដទៀតថា ប្រសិនបើមានថ្ងៃនោះ​មែន​​គាត់និងធ្វើឲ្យ Floyd ជួបប្រទះនូវរឿងដូចជា កីឡាករ Chris Algieri ដែលទើបតែចាញគាត់កាលពីខែមុនអ៊ីចឹង។ ហើយយុទ្ធសាស្រ្ដនៃការប្រកួតនោះ គាត់ដឹងជាស្រេចគួរធ្វើយ៉ាងណា ដោយកន្លងមកគាត់ក៏ព្យា​យាម​តាម​ដាន រាល់ការប្រកួតរបស់ Floyd ជាច្រើនដងមកហើយ ហើយក៏ស្ទើតែដឹងពី​របៀបដែល​ Floyd តែងតែប្រើរាល់ការប្រកួត ដែរ ។ 

ផ្ដោតសំខាន់លើរឿងនេះ យោងតាមការផ្សព្វផ្សាយបានបន្ដទៀតថា កីឡាករជនជាតិ អាមេរិក ដែលត្រូវ​ជាប់ រហ័សនាមថា កីឡាករមុខលុយ (Floyd ) បាននិយាយទៅកាន់ សាធារណៈថា ការរំពឹងទុក​នៃការប្រ​កួតនេះ ក្នុងនាមខ្លួនគាត់ជាកីឡាករល្បីមួយរួបត្រូវតែទទួលបាន​ចំណូល​ភាគហ៊ុនច្រើនជាង ដៃគូរប្រកួត​របស់គាត់​ ទ្វេដង  ដោយកន្លងមកកាលពីឆ្នាំ ២០១២ ចំណូលថវិការបានទៅដល់ ២០០ លានដុល្លារ ដែល​ច្រើនបំផុតក្នុងប្រវត្ដិសាស្ដ្រនៃកីឡាប្រកដាល់ ។​ ហើយមួយរយៈកាលកន្លងមកនេះ កីឡាករមុខលុយ ជនជាតិ អាមេរិក ធ្លាប់បាននិយាយថា​ផ្ដល់ឲ្យ ទឹកប្រាក់ដល់ ប៉ាក់ គឺអៅ ត្រឹមតែ ៤០ លានដុល្លារ​ ក្នុងលក្ខខ័ណ នៃការប្រកួតជាមួយគាត់ ហើយសល់ ឬ ខ្វះខាតប៉ុន្មាន ប៉ុន្មាន លើគាត់ទាំងអស់ ប៉ុន្ដែ​បើតាមការ​ស្មានលើអត្រានៃការរកចំណូលបានពីការលក់សំបុត្រចូលមើល គឺមានចំនួនច្រើនជាង ទឹកប្រាក់​ដែល Floyd សម្រេចផ្ដល់ឲ្យ ប៉ាក់ គីអៅទ្វេដង ។ ឆ្លើយតបនឹងតម្រូវការរបស់ Floyd កីឡាករម្ចាស់ខ្សែក្រវាត់ WBO បានសម្រេចថា គាត់មិនប្រកាន់ និង ការទាមទាររបស់ Floyd ឡើយ ហើយបំណងនេះចាត់ទុកថា គាត់​ធ្វើសប្បុរសធម៌ទៅចុះ អ្វីដែលពិសេសគឺ លុយ មិនមែនជាឧបសគ្គរារាំងការប្រកួតរបស់យើងឡើយ សំខាន់ឲ្យ Floyd យល់ព្រមប្រកួតជាមួយគាត់។ 

សម្រាប់ការប្រកួតម្ដងនេះ គឺជាពិតជាព្រឹត្ដិការណ៍ដ៏អស្ចារ្យបំផុត ក្នុងឆាកជីវិតរបស់គាត់ ហើយក៏ជាក្ដីស្រ​ម៉ៃរបស់ទស្សនិកជន និង អ្នកគាំទ្ររបស់គាត់ទៀតផង។ 



ដោយ៖ អឿ អ៊ុយ
ប្រភព៖ sport.iafrica 


Tags: Boxer News Manny Pacquiao