CamNews

យល់ដឹង 

គុណសម្បត្តិទាំង៩ របស់ទឹកតែ ចំពោះសុខភាព

១. ធ្វើឲ្យរាងកាយមានថាមពល
ទឹកតែអាចជួយផ្តល់ កម្លាំងឲ្យយើងបាន។ វាមានសារជាតិកាហ្វេអ៊ីន តិចជាង កាហ្វេ ប៉ុន្តែវានៅតែអាចផលិតនូវថាមពលដ៏ខ្លាំង សម្រាប់រាងកាយ។ ប្រសិទ្ធភាពរបស់វា គឺមានកម្រិតស្រាល ប៉ុន្តែវាពិតជាអាចជួយសម្រួលដល់រាងកាយរបស់អ្នកបានមែន។

២. ជួយរក្សាឲ្យឆ្អឹងរឹងមាំ
ខុសពីកាហ្វេ ទឹកតែអាចជួយរក្សាឲ្យឆ្អឹងអ្នករឹងមាំបាន។ សារជាតិកាហ្វេអ៊ីន ដែលមាននៅក្នុងកាហ្វេ អាចដកចេញនូវជាតិកាល់ស្យូនចេញពីក្នុងឆ្អឹងរបស់អ្នក និង អាចនាំឲ្យមាននូវជំងឺពុកឆ្អឹងបាន ។ តែទោះជាយ៉ាងណាក្តី ការសិក្សាស្រាវជ្រាវបានបង្ហាញថា មនុស្សដែលបានផឹកទឹកតែជាទៀងទាត់ ក្នុងរយៈពេលដ៏យូរមួយ គឺមានឆ្អឹងរឹងមាំ ជាងអ្នកដែលមិនបានផឹកវា ។

៣. កាត់បន្ថយនូវឱកាសប្រឈមនឹងជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល
ការផឹកទឹកតែ អាចជួយអ្នកកាត់បន្ថយ បាននូវឱកាសប្រឈមនឹងការ កើតមាននូវជំងឺដាច់សរសៃ ឈាមក្នុងខួរក្បាល។ ទឹកតែអាចជួយ រក្សាឲ្យសរសៃឈាមរបស់អ្នកយឺតយា និង ចាកឆ្ងាយបានពី ការស្ទះខ្លាញ់នៅក្នុងសរសៃឈាម។ វាក៏អាច បន្ថយបានផងដែរនូវការ មានជំងឺបេះដូង និង បញ្ហាសរសៃឈាមបានដល់ ៧០ភាគរយ ។

៤.ការពារជំងឺមហារីក
ទឹកតែ ជាពិសេសតែបៃតង គឺសម្បូរទៅដោយ សារជាតិប្រឆាំងនឹងប្រតិកម្មអុកស៊ីត។ សារធាតុទាំងនេះ ត្រូវបានគេដឹងថា វាអាចជួយការពារ បាននូវជំងឺមហារីក។

៥. ផ្តល់នូវជាតិទឹកបានគ្រប់គ្រាន់
វាមិនត្រឹមតែជាភេសជ្ជៈពេញនិយម សម្រាប់មនុស្សមួយចំនួននោះទេ វាក៏បានជួយផងដែរ ក្នុង ការថែទាំនូវជាតិទឹកឲ្យបានត្រឹមត្រូវ នៅក្នុងរាងកាយ។ វាផ្តល់ឲ្យយើងរាល់គ្នានូវ ជាតិទឹកតាម ដែលខ្លួនយើងត្រូវការ។

៦. ជួយថែរក្សាធ្មេញឲ្យមានសុខភាពល្អ
សារជាតិ Tannins ដែលមាននៅក្នុងទឹកតែ អាចជួយរក្សាធ្មេញអ្នក ឲ្យមានសុខភាពល្អបាន។ ប្រសិនបើអ្នកចង់ការពារ ធ្មេញអ្នកពីរាល់បញ្ហាផ្សេងៗ នោះអ្នកគ្រាន់តែមិនចាំបាច់ធ្វើការបន្ថែម ស្ករទៅ ក្នុងទឹកតែរបស់អ្នកនោះទេ។ ត្រូវចងចាំថា ជាតិស្ករដែលអ្នកបានទទួលទាន ក្នុងរយៈពេល១ថ្ងៃគឺមិនគួរណាឲ្យលើសពី ១០ស្លាបព្រាកាហ្វេនោះទេ ។

៧. វាមិនបន្ថែមនូវជាតិកាឡូរីនោះទេ
ប្រសិនបើអ្នកមិនបានបន្ថែមនូវស្ករ ឬ ទឹកដោះគោចូលទៅក្នុងទឹកតែនោះទេ នោះវានឹងមិនផ្តល់ឲ្យ អ្នកនូវជាតិកាឡូរីបន្ថែមទេ។ ក្នុងពេលជាមួយគ្នានេះ វានឹងជួយផ្គត់ផ្គង់ឲ្យអ្នកបាននូវ វីតាមីន និង សមាសធាតុផ្សំតូចៗ ដែលអ្នកត្រូវការបានផងដែរ។

៨.ជំរុញដល់ការរំលាយអាហារ
ទឹកតែក៏អាច ជួយផងដែរ ក្នុងការជំរុញលើកស្ទួយដល់ ការរំលាយអាហារនៅក្នុងខ្លួនអ្នក។ ទឹកតែបៃតងអាចជួយអ្នក ក្នុងការដុតបំផ្លាញនូវកាឡូរី។ នៅពេលដែលអ្នកបានផឹកវា នោះអ្នកពិតជាបានដុច បំផ្លាញនូវកាឡូរី ជាងការដែលអ្នកប្រើប្រាស់វា។ ជាម្តងទៀត អ្នកត្រូវដាក់ស្ករតិចតួចបានហើយ ទៅក្នុងទឹកតែបៃតងរបស់អ្នក។

៩.ការពារនូវភាពចាស់មុនវ័យ
ដូចដែរបានរៀបរាប់មកពីខាងលើនេះទឹកតែគឺមានផ្ទុកនូវសមាសធាតុប្រឆាំង នឹងប្រតិកម្មអុកស៊ីត ។ គឺថាសមាសធាតុពីធម្មជាតិទាំងនេះ អាចជួយទប់ស្កាត់បាននូវដំណើរការនៃប្រតិកម្មអុកស៊ីត នៅក្នុងរាងកាយ និង ការពារបានផងដែរនូវភាពចាស់មុនវ័យ។ នេះគឺជាគុណសម្បត្តិដ៏អស្ចារ្យមួយ នៃការផឹក ទឹកតែ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh