យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដដ៏ធំរបស់ប្រទេសឥណ្ឌា ឈ្មោះថា Tata បានតែងតាំងអគ្គរាជទូតសុឆន្ទៈថ្មី គឺកីឡាករខ្សែប្រយុទ្ធក្លឹប Barcelona ឈ្មោះថា Lionel Messi ។
នេះគឺជាលើកទីមួយហើយ ដែលក្រុមហ៊ុនផលិតរថយន្ដប្រចាំប្រទេសឥណ្ឌាមានការទំនាក់ទំនងដោយផ្ទាល់ជាមួយកីឡាករ បាល់ទាត់ដ៏ល្បីល្បាញ ដើម្បីពង្រីកទីផ្សារ និងសក្ដានុពលរបស់ខ្លួនឲ្យកាន់តែរឹងមាំ ដោយការតែងតាំង ឯកអគ្គរាជទូតសុឆន្ទៈ គឺកីឡាករ Messi ។
Lionel Messi ក៏បានសម្ដែងការចាប់អារម្មណ៍នឹង កិច្ចចរចារគ្នានេះផងដែរ ដោយថ្លែងថា កីឡាករពិតសប្បាយចិត្ដរីករាយជាខ្លាំង ជាមួយនឹងកិច្ចសហប្រតិបត្តិការណ៍មួយនេះ ។ ហើយកីឡាករក៏មានក្ដីសង្ឃឹមយ៉ាងរឹងមាំពីទំនាក់ទំនង រវាងកីឡាករជម្រើសជាតិ អាហ្ស៊ង់ទីន និងក្រុមហ៊ុនធំប្រចាំប្រទេសឥណ្ឌា។ ក្រុមហ៊ុន Tata Motors គឺជាក្រុមហ៊ុនដ៏ធំ នៅប្រទេសឥណ្ឌា ហើយក៏ជាក្រុមហ៊ុន ដែលទទួលបានការគាំទ្រខ្លាំងផងដែរលើពិភពលោក ។ ដូច្នេះអ្វីដែលសំខាន់ នោះគឺ គាត់ជឿជាក់ថានិងខិតប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បី គោលដៅនៃយន្ដការមួយនេះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Carscoop